ជាតិ
ក្រុមអ្នកនាំពាក្យ ក្រសួងមុខងារសាធារណៈមាន៧រូប សម្រាប់បំភ្លឺព័ត៌មានដល់សាធារណជន
17, Nov 2023 , 11:29 am        
រូបភាព
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ។ រូបពីក្រសួង មុខងារសាធារណៈ
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ។ រូបពីក្រសួង មុខងារសាធារណៈ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រេចបង្កើតក្រុមការងារអ្នកនាំពាក្យ ដែលមានសមាសភាពចំនួន៧រូប ដើម្បដឹកនាំនិងគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងមុខងារសាធារណៈ ចេញថ្ងៃទី១៤វិច្ឆិកា។

 
ក្រុមការងារអ្នកនាំពាក្យនៃក្រសួងមុខងារសាធារណៈ មានលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ជាប្រធាន ហើយលោក ទី ហ្សានិត អនុរដ្ឋលេខាធិការ ជាអនុប្រធាន។ 
 
ចំណែក លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ, លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ, លោក ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, លោក ពេជ្រ និពន្ធ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងលោកស្រី ជារ៉េត រ៉ូហ្សាលីន អនុពន្ធសារព័ត៌មាន ជាសមាជិក នៃក្រុមអ្នកនាំពាក្យ។ 
 
ក្រុមការងារអ្នកនាំពាក្យនេះ មានភារកិច្ចទំនាក់ទំនង និងឆ្លើយឆ្លងព័ត៌មានផ្លូវការជាមួយសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ។ លើសពីនេះ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន ប្រមូលព័ត៌មាន ឯកសារពាក់ព័ន្ធ រៀបចំសន្និសីទសារព័ត៌មាន រៀបចំសេចក្ដីប្រកាសព័ត៌មាននានា ដើម្បីផ្សព្វផ្សាយ ឆ្លើយបំភ្លឺ ជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិ៕ 
 

Tag:
 អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com