ជាតិ
ត្រឹមតែ២ថ្ងៃ មាតិកាវីដេអូរបស់សារព័ត៌មានឌីជីថលថ្មីៗ មានអ្នកទស្សនាជិត៤លានដង
17, Nov 2023 , 6:29 pm        
រូបភាព
រយៈពេល២ថ្ងៃ នៃការប្រឡងបាក់ឌុប សារព័ត៌មានឌីជីថលថ្មីៗ បានផលិតមាតិកាព័ត៌មាន ទាំងទម្រង់វីដេអូ រូបភាព និងអត្ថបទប្រមាណ ៦០មាតិកា។ ក្នុងចំណោមនោះ មាតិកាវីដេអូរបស់យើង ទាក់ទាញអ្នកទស្សនា ជាង ៤លានដង (4M Views) នៅលើទំព័រហ្វេសប៊ុករបស់យើង។ មាតិកាវីដេអូទាំងនោះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាង ៧លាននាក់បានឃើញផងដែរ (7M People Reached)  ខណៈចំនួននៃការចែករំលែក ចូលចិត្ត និងបញ្ចេញមតិមានជាង ១លាន (1M Engagements) ។



ចំណែកឯមាតិកាជារូបភាព (Photos Story) និងអត្ថបទវិញ ក៏មានចំនួន Impressions & Reached ពីអ្នកប្រើប្រាស់សរុប ជាង៦លានឯណោះ។
នាឱកាសសម្រាប់ព្រឹត្ដិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ខាងមុខនេះ សារព័ត៌មានឌីជីថលថ្មីៗ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចុះប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយលើ Digital Platforms របស់ថ្មីៗជូនបងប្អូនប្រិយមិត្ដអ្នកអាន និងទស្សនា។
 
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ
លេខទូរសព្ទ៖ (+855) 12 900 132/ 86 654 846/ 96 981 11 85
 
  




© រក្សាសិទ្ធិដោយ thmeythmey.com