ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាស៊ីតខ្លាញ់អូមេហ្គាបី ល្អចំពោះអ្នកជំងឺគាំងបេះដូង 
×![]()
ការសិក្សាថ្មីមួយបានបញ្ជាក់ថា អាស៊ីតខ្លាញ់អូមេហ្គាបី ដែលបានមកពីខ្លាញ់ត្រី មានសមត្ថភាពប្រឆាំងនឹងការរលាកមួយចំនួន ដែលអាចជួយឲ្យបេះដូង មានសភាពល្អប្រសើរជាងមុន និងកាយ់បន្ថយការក្រិនរឹង នៅពេលសាច់ដុំខូចខាត។ ការសិក្សានេះ បានចុះផ្សាយក្នុងសារព័ត៌មាន Circulation ដែលពួកគេបានផ្តល់នូវ អាស៊ីតខ្លាញ់អូមេហ្គាបី ក្នុងកម្រិតខ្ពស់មួយ ទៅឲ្យអ្នកជំងឺគាំងបេះដូងប្រើប្រាស់ជាប្រចាំ។ ហើយរយៈពេល ៦ ខែ ក្រោយមកឃើញថា អាការៈគាំងបេះដូងពួកគេ បានធូរស្រាលមកវិញ។ ចំពោះមូលហេតុដែលនាំឲ្យ អាស៊ីតខ្លាញ់អូមេហ្គាបីនេះ ជួយដល់ជំងឺគាំងបេះដូងនោះ គឺដោយសារតែ វាទៅពង្រឹងដល់រចនាសម្ព័ន្ធ និងជាលិការបស់បេះដូងអ្នកជំងឺតែម្តង។
លោក Raymond Y. Kwong សាស្ត្រាចារ្យរង មកពីសាលាវេជ្ជសាស្ត្រ Harvard និយាយថា “ការខ្សោយបេះដូង នៅតែជាបញ្ហាដ៏សំខាន់មួយ ក្រោយពីកើតជំងឺគាំងបេះដូងរួច ទោះបីជាយើងបានប្រើប្រាស់វិធីព្យាបាល ក្នុងកម្រិតខ្ពស់យ៉ាងណាក៏ដោយ។ ការស្រាវជ្រាវរបស់យើងបង្ហាញថា អាស៊ីតខ្លាញ់អូមេហ្គាបីគឺមានសុវត្ថិភាព ហើយក៏មានប្រសិទ្ធភាពក្នុងការព្យាបាល ព្រមទាំងពង្រឹងដល់ការលូតលាស់ឡើងវិញ របស់សាច់បេះដូងដែរ ដូច្នេះ វាអាចនិយាយបានថា នឹងចូលរួមកាត់បន្ថយ អត្រានៃជំងឺខ្សោយបេះដូង ឬស្លាប់បាន”៕
© រក្សាសិទ្ធិដោយ thmeythmey.com