ជាតិ
ព័ត៍មានសុខភាព
សុខភាព
ដឹងអត់ថា ​វីតាមីន​អាច​បន្ថយ​ការ​គាំងបេះដូង​បាន​ដែរ​ឬទេ?
20, Nov 2023 , 10:59 pm        
រូបភាព
វា​មិន​ប្រាកដ​នោះ​ទេ​ដែល​ថា​តើ​ការ​ប្រើ​វីតាមីន​អាច​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​បេះដូង ឬ​មានការ​គាំងបេះដូង​នោះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, មិន​មាន​បញ្ហា​ថា​តើ​ប្រភេទ​នៃ​វីតាមីន​អ្វី​ដែល​អ្នក​ប្រើប្រាស់​នោះ​ទេ​, វីតាមីន​នឹង​មិន​ការពារ​កា​រវិ​វត្ត​ទៅ​ជំងឺ​បេះដូង​ប្រសិនបើ​អ្នក​មិន​ពិនិត្យ​មើល​កត្តា​ហានិភ័យ​ដទៃ​ទៀត​ដូច​ជា កង្វះ​ចំណីអាហារ​, កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​, ជក់បារី​, កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​។

 
អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​គិត​ថា វីតាមីន​មួយ​ចំនួន​ដូច​ជា វីតាមីន C និង​វីតាមីន E, អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ ។ វីតាមីន​ទាំងនោះ​អាច​ជួយ​ការពារ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ពី​ការ​កកើត​ទៅ​ជា​ដុំ​ដែល​អាច​ធ្វើ​អោយ​សរសៃឈាម​អារ​ទែ​បេះដូង​រួម​តូច​។ សម្មតិកម្ម​នៃ​អត្ថប្រយោជន៍​ទាំងនោះ​គឺ​មាន​កម្រិត​, ហើយ​សមាគម​ន៍​បេះដូង​អា​មេ​រិ​ក​មិន​បាន​ណែនាំ​អោយ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន C និង​វីតាមីន E ជា​មធ្យោបាយ​ដើម្បី​ការពារ​ជំងឺ​បេះដូង​នោះ​ទេ​។
 
វីតាមីន​ដទៃ​ទៀត​ដែល​អាច​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​សុខភាព​បេះដូង​គឺ​វីតាមីន D​ ។ វា​ភស្តុ​តាង​មួយ​ចំនួន​បង្ហាញ​ថា វីតាមីន D ផ្តល់​ភាព​ប្រសើរ​ឡើង​នៃ​សុខភាព​នៃ​សរសៃឈាម ប៉ុន្តែ​មិន​ទាន់​មានការ​សន្និដ្ឋាន​រួម​នៅឡើយ​។ សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​កម្រិត​នៃ​វីតាមីន D របស់​អ្នក​។
 
វីតាមីន​អាច​ជា​ជម្រើស​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន​, ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ពី​ចំណីអាហារ​របស់​អ្នក​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវការ​ថ្នាំ​គ្រាប់​វីតាមីន​នោះ​ទេពី​ព្រោះ​ពួក​គេ​ទទួល​បាន​សារធាតុចិញ្ចឹម​ដែល​ពួក​គេ​ត្រូវការ​ពី​ចំណីអាហារ​។ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​សារធាតុចិញ្ចឹម និង​ចំណីអាហារ​របស់​អ្នក​, សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ថា​តើ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជា​ប្រចាំ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ឬ​យ៉ាងណា​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com