ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទឹកដោះគោ នឹងផ្តល់អត្ថប្រយោជន៍៣នេះដល់សុខភាពអ្នក
22, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃទឹកដោះគោចំពោះសុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ?

 
  • នៅក្នុងទឹកដោះគោមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដោយជំនួយដល់សុខភាពរបស់អ្នកណាស់។ ដូចនេះ បើអ្នកញ៉ាំទឹកដោះគោមិនតិចជាង៣០០មីលីលីត្រជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យអ្នកមានកម្លាំង និងស្មារតីខ្ពស់ក្នុងការរៀន និងបំពេញការងារគ្រប់យ៉ាង។
  • នៅក្នុងទឹកដោះគោក៏មានផ្ទុកកាល់ស្យូមច្រើនដែលមនុស្សគ្រប់វ័យត្រូវការផងដែរ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យឆ្អឹងឆាប់ពុក និងលូតលាស់បានល្អ អ្នកគួរតែញ៉ាំទឹកដោះគោនេះដើម្បីប៉ូវកាល់ស្យូមបានគ្រប់គ្រាន់។
  • នៅក្នុងទឹកដោះគោក៏មានផ្ទុកសារធាតុដែលអាចជួយឲ្យអ្នកគេងលក់ស្ងប់ផងដែរ។ ដូចនេះ ចំពោះបុគ្គលដែលពិបាកគេងលក់ អាចសាកល្បងញ៉ាំទឹកដោះគោចំនួនមួយកែវមុនចូលគេងបាន នោះវានឹងធ្វើឲ្យអ្នកគេងលក់បានយ៉ាងលឿនតែម្តង៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com