ជាតិ
សង្គមជាតិ
លោក កែវ រតនៈ៖ ការបូមខ្សាច់នៅតំបន់កោះកាពិ ស្របតាមសំណើរបស់ពលរដ្ឋ
21, Nov 2023 , 8:59 pm        
រូបភាព
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល(រូបទីមួយរាប់ពីឆ្វេង)ក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ២០២៣។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល(រូបទីមួយរាប់ពីឆ្វេង)ក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ២០២៣។
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា ការបូមខ្សាច់នៅខេត្តកោះកុង តំបន់កោះកាពិ នាពេលថ្មីៗ គឺធ្វើឡើងតាមការស្នើរបស់ពលរដ្ឋ ។ ប៉ុន្តែមកដល់ពេលនេះ ត្រូវបានផ្អាកបណ្ដោះអាសន្នទៅវិញ ដោយសារចេញប្លង់ខុសរវាងក្រសួងបិរស្ថាន និងក្រសួងរ៉ែនិងថាមពល។

 
សូមអញ្ជើញស្ដាប់សំឡេង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖



 
កាលពីប៉ុន្មានថ្ងៃមុន ករណីបូមខ្សាច់នេះ ត្រូវបានក្រុមមាតាធម្មជាតិ លើកយកទៅជជែកនៅបណ្ដាញសង្គម ដោយសរសេរថា ពួកគេឃើញមានសាឡង់បូមខ្សាច់បានចាប់ផ្ដើមបូមខ្សាច់ នៅក្បែរកោះបារាំង (ក្នុងតំបន់រ៉ាមសារកោះកាពិ) ជាតំបន់ការពារ ដែលនៅកៀកនឹងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។ ជាមួយគ្នាដែរ ពួកគេ ក៏ទទូចទៅរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តកោះកុង ដោះស្រាយបញ្ហានេះ ជាប្រញាប់ ជៀសវាងមានការបូមខ្សាច់បន្តទៀត ដែលនាំឲ្យវិនាសធនធានធម្មជាតិ។ 
 
«ពួកយើងនៅតែទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពនេះ។ បើទោះបីជាមានការលើកឡើងថាការបូមខ្សាច់នេះមានអាជ្ញាប័ណ្ណក៏ដោយ។ យើងមិនគាំទ្រសកម្មភាពណាដែលបំផ្លាញទៅលើសម្បត្តិធនធានធម្មជាតិនោះទេ។ 
 
ក្នុងនាមជាអ្នកទទួលប្រាក់ខែពីរដ្ឋ សូមមេត្តាបម្រើរាស្ដ្រ បម្រើឲ្យផលប្រយោជន៍រួម ចៀសជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អំណាច បុណ្យសក្កិ»។ ក្រុមមាតាធម្មជាតិបានសរសេរបែបនេះ។
 
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងនៅពេលនេះថា សកម្មភាពបូមខ្សាច់បានឈប់ហើយ ដោយសារចេញគោលដៅកំណត់ឱ្យបូមខ្សាច់ខុសទីតាំង រវាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ។ ទោះយ៉ាងណា ការបូមខ្សាច់នៅតំបន់នោះ លោកបញ្ជាក់ថា ក្រសួងទុកពេលត្រឹម៦ខែប៉ុណ្ណោះ ឱ្យបូមខ្សាច់ចេញ ដើម្បីឱ្យមានផ្លូវចូលចតទូក៕
 

Tag:
 រ៉ែ
  ខ្សាច់
  កោះកុង
  កោះកាពិ
© រក្សាសិទ្ធិដោយ thmeythmey.com