ជាតិ
ពន្យល់ពាក្យ
«ដែង» ពាក្យ​សម្រាប់​ផ្សំនឹងពាក្យ «អា» ឬ «មេ»
23, Nov 2023 , 7:29 am        
រូបភាព
«ដែង» ថ្នាក់ពាក្យជាគុណសព្ទផង និងជានាមសព្ទផង។ ពាក្យនេះ​សម្រាប់និយាយផ្សំនឹងពាក្យ អា ឬ មេ សម្រាប់អ្នកធំហៅរកអ្នកតូច ឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើ អាដែង, ស្រីប្រើ មេដែង :  អាដែងមេដែងអស់នេះ វានាំគ្នាទៅឯណាអស់អេះ?
 
ដកស្រង់ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ២០២២​របស់​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា នៃរាជបណ្ឌិត្យ​សភាកម្ពុជា

 
 

© រក្សាសិទ្ធិដោយ thmeythmey.com