ជាតិ
ព័ត៍មានសុខភាព
សុខភាព
ចៀសឲ្យឆ្ងាយពីរបស់៣នេះ កូនកើតមកនឹងមិនខ្វះរូបរាងឡើយ
23, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលអ្នកម្តាយគួរតែឃ្លាតឲ្យឆ្ងាយ ទើបកូនកើតចេញមកមានរូបរាងគ្រប់។ តើមានអ្វីខ្លះទៅ?


  • ក្រោយមានផ្ទៃពោះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំ ជាពិសេស ក្នុង៣ខែដំបូងដែលជាពេលកូនកំពុងតែលូតលាស់។ នៅពេលដែលអ្នកប្រើថ្នាំផ្តេសផ្តាស កូនកើតមកនឹងមានរូបរាងមិនគ្រប់ឡើយ។
  • អ្នកម្តាយមិនគួរទៅកន្លែងដែលមានផ្ទុកមេរោគច្រើន និងជាតិពុលច្រើនឡើយ ព្រោះវាអាចធ្វើឲ្យឆ្លងដល់កូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនកើតមកមានរូបរាងមិនគ្រប់នោះទេ។ ជាពិសេស ចង្ក្រានបាយក៏អ្នកមិនគួរចូលញឹកញាប់ដែរ ព្រោះផ្សែងទាំងឡាយនឹងធ្វើឲ្យកូនក្នុងផ្ទៃងាយប្រឈមនឹងគ្រោះថ្នាក់ណាស់។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងដែលមានអ្នកជក់បារី ចៀសបានចៀសឲ្យឆ្ងាយ ទើបកូនក្នុងផ្ទៃមានរូបរាងគ្រប់ដូចជាក្មេងដទៃបាន។
  • ក្រោយពេលដែលអ្នកមានផ្ទៃពោះ ទោះជាស្រឡាញ់សត្វចិញ្ចឹមយ៉ាងណាក៏គួរតែកុំយកមកចិញ្ចឹមដែរ ព្រោះរោមរបស់សត្វទាំងនោះឲ្យតែចូលក្នុងពោះអ្នក កូននឹងគ្រោះថ្នាក់ភ្លាម ដោយរូបរាងអាចនឹងមិនគ្រប់ក៏មានដែរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com