ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជានាំចូលដោយក្រុមហ៊ុន អិន ស៊ី អិច
22, Nov 2023 , 10:59 am        
រូបភាព
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា​ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។

ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា និងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូហុងដា​ ជីអរណូផ្លឹសស៊េរីថ្មី! នៅអគារវឌ្ឍនៈក្រោមគំនិត “BEYOND ALL STYLES” ឆ្លុះបញ្ចាំងស្ទាយលេចធ្លោ ​មិនត្រឹមតែប្លែក ​តែត្រូវស៊ីវិល័យលើសគេដែលអាចបង្ហាញភាពជាខ្លួនអ្នកទៅកាន់អ្នករាល់គ្នាពីភាពកាលីប និងអេលេហ្គង់បែបក្លាស៊ិក New Honda GIORNO+។ ម៉ូតូស៊េរីថ្មីហុងដា ជីអរណូផ្លឹស នេះបំពាក់ដោយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយបង្អស់ អានុភាពម៉ាស៊ីនខ្លាំង 125CC នឹងបំពេញនូវបរិបទជីវិតដ៏សម្បូរបែបរបស់អ្នកឲ្យកាន់តែវិសេសលើសលប់។
 
លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា៖ «នេះគឺជាលើកដំបូងដែលក្រុមហ៊ុន អិន ស៊ី អិច នាំយកហុងដា GIORNO+ មកកាន់ប្រទេសកម្ពុជា ដែលជាផលិតផលលំដាប់ពិភពលោក ជាមួយរូបរាងរចនាបថប្រកបដោយសោភ័ណភាពដ៏ទាក់ទាញពិសេស បែបអេលេហ្គង់ក្លាស៊ិក បំពាក់ជាមួយបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដារបស់ហុងដា។ សម្រាប់ហុងដា GIORNO+ ដែលនាំចូលដោយ ក្រុមហ៊ុន អិន ស៊ី អិច បានគោរពតាមបទបញ្ញាតិស្តង់ដាសុវត្ថិភាពយ៉ាងពេញលេញរបស់ប្រទេសកម្ពុជា ខុសពីម៉ូតូដែលមិនមែននាំចូលដោយក្រុមហ៊ុន ក្រុមហ៊ុន អិន ស៊ី អិច។ យើងផ្តល់ឲ្យនូវផលិតផលប្រកបដោយគុណភាពទៅកាន់អតិថិជន ហើយយើងក៏ផ្តល់នូវការធានាទៅលើគុណភាពផលិតផលរបស់យើងរហូតដល់ទៅ ២ឆ្នាំ ស្មើនឹង ២៤០០០គីឡូ»។
 
លោកក៏បន្ថែមទៀតថា ដើម្បីសុវត្ថិភាព និងទំនុកចិត្តទទួលបានផលិតផលសុទ្ធ 100% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច។​​



តស់មកមើលពីចំណុចពិសេសរបស់ហុងដា GIORNO+ ម្តង សម្រាប់ម៉ូឌែលនេះ មានចំណុចពិសេសជាច្រើនដូចជា៖


  • LED Headlight ចង្កៀងមុខ LED: ចង្កៀងមុខទាក់ទាញឥតទាស់ ប្រភេទLED រចនារាងមូល ហ៊ុមព័ទ្ធដោយក្រូម៉េជុំវិញបន្ថែមជាមួយនឹងភ្លើងឌឺមីខាងមុខកាន់តែលេចធ្លោ។ 
  • Multi Function Speedometer: កុងទ័រឌីជីថល ទំនើប បង្ហាញរាល់មុខងារ រាល់ដំណើរការ​បានយ៉ាងជាក់លាក់ ធ្វើឱ្យបទពិសោធនៃការបើកបរកាន់តែប្រសើរ។
  • Honda SMART KEY and Honda SMART CONTROLLER: កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
  • USB Socket & Console Box: អស់បារម្ភពីរឿងអស់ថ្ម ឃ្លុបសាកថ្មធំ ជាមួយ USB Socket កាន់តែងាយស្រួល ដែលអ្នកអាចសាកថ្មតាមតម្រូវការរក្សាទំនាក់ទំនងរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។

  • 30 LITERS LARGE U-BOX: ឃ្លុបធំទំហំ ៣០លីត្រ សម្រាប់ដាក់រាល់សម្ភារចាំបាច់របស់អ្នកបានច្រើនតាមការគួរ។
  • Front Fuel Tank: ធុងសាំងបំពាក់នៅផ្នែកខាងមុខ បង្កើនភាពងាយស្រួល ដោយអ្នកមិនចាំបាច់ចុះចេញពីម៉ូតូពេលចាក់សាំង។
  • ABS: បំពាក់ជាមួយ ប្រព័ន្ធហ្រ្វាំងមុខ ABS បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។

  • Powerful Engine eSP+: ម៉ាស៊ីន 125CC eSP+ បំពាក់មកជាមួយស៊ូប៉ាប់ ៤ និងប្រព័ន្ធប៊ិចសាំង PGM-FI ផ្តល់នូវអានុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។


សម្រាប់ម៉ូតូ ហុងដា Giorno+ ស៊េរីថ្មី មាន ៣ពណ៌ សម្រាប់ជ្រើសរើស​ពណ៌ដូចជា៖ ពណ៌ស, ពណ៌ប្រផះ និងពណ៌ក្រហម។ 
 
លោកអ្នកក៏អាចរកទិញ ហុងដា GIORNO+ ស៊េរីថ្មី! នេះនៅតាមបណ្តាហាងនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នេះតទៅ​
 
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com