ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វីបានជាអ្នកឧស្សាហ៍មានបញ្ហាឈាមអញ្ចាញធ្មេញ?
22, Nov 2023 , 1:59 pm        
រូបភាព
ការឈាមអញ្ចាញធ្មេញ គឺជារោគសញ្ញាដែលឧស្សាហ៍កើតមានបំផុតនៃជំងឺអញ្ចាញធ្មេញ។ ការហូរឈាមតាមអញ្ចាញធ្មេញញឹកញាប់អាចបណ្តាលមកពីកំណកកំបោរនៅលើធ្មេញ និងអាចជាសញ្ញាធ្ងន់ធ្ងរនៃសុខភាព។



តើហេតុអ្វីបានជាអ្នកមានបញ្ហាឈាមអញ្ចាញធ្មេញ?



អ្នកអាចមានឈាមតាមអញ្ចាញធ្មេញ ប្រសិនបើអ្នក៖
  • មានបញ្ហារលាកអញ្ចាញធ្មេញ
  • ដុសធ្មេញខ្លាំងពេក ឬច្រាសដុសធ្មេញរបស់អ្នករឹង
  • ទើបតែចាប់ផ្តើមទម្លាប់ទាក់ធ្មេញ ហើយអញ្ចាញធ្មេញរបស់អ្នកមិនទាន់ធ្លាប់នឹងទម្លាប់នេះនៅឡើយ
  • ការឆ្លងមេរោគដែលអាចមាននៅក្នុងធ្មេញ ឬអញ្ចាញធ្មេញ
  • អញ្ចាញធ្មេញរលាកកំឡុងពេលមានផ្ទៃពោះ 
  • មានធ្មេញដែលមិនស្មើជួរល្អ
  • ជំងឺមហារីកឈាម ជាប្រភេទមហារីកឈាម
  • កង្វះវីតាមីន C
  • កង្វះវីតាមីន K
  • លេបថ្នាំមួយចំនួន ដូចជាថ្នាំបញ្ចុះឈាម។
ការព្យាបាលការឈាមអញ្ចាញធ្មេញគឺអាស្រ័យលើមូលហេតុបង្ក។ ប្រសិនបើអញ្ចាញធ្មេញហូរឈាមដោយសារអ្នកមានជំងឺអញ្ចាញធ្មេញ, អ្នកត្រូវទៅជួបទន្តបណ្ឌិត (អ្នកឯកទេសអញ្ចាញធ្មេញ) និងទទួលការណែនាំព្យាបាលឲ្យបានសមស្រប៕
 
ប្រភព៖ 
 



សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ

© រក្សាសិទ្ធិដោយ thmeythmey.com