ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទង្វើ៥នេះ នឹងលួចកាល់ស្យូមពីខ្លួនអ្នកអស់
01, Dec 2023 , 11:00 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើមួយចំនួនដែលលួចកាល់ស្យូមចេញពីរាងកាយអ្នកអស់។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែកាត់បន្ថយការញ៉ាំប្រៃ ព្រោះវាអាចធ្វើឲ្យកាល់ស្យូមក្នុងរាងកាយអ្នកហូរចេញអស់តាមរយៈទឹកនោមរបស់អ្នក។ ដូចនេះ ក្នុងមួយថ្ងៃ អ្នកមិនគួរពិសារអំបិលលើសពី៦ក្រាមនោះទេ។
  • អ្នកមិនគួរបរិភោគសាច់ច្រើនទេ ព្រោះក្នុងសាច់ទាំងនោះមានផ្ទុកកាល់ស្យូមទាបណាស់។ នៅពេលដែលអ្នកញ៉ាំច្រើន មិនត្រឹមតែអាចធ្វើឲ្យអ្នកលើសជាតិខ្លាញ់ទេ ថែមទាំងអាចធ្វើឲ្យរាងកាយអ្នកបាត់បង់កាល់ស្យូមទៀតផង។
  • ការខ្ចិលហាត់ប្រាណ នឹងធ្វើឲ្យសុខភាពឆ្អឹងអ្នកមិនល្អឡើយ ដោយងាយប្រឈមនឹងបញ្ហាពុកឆ្អឹងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែព្យាយាមហាត់ប្រាណ ទើបឆ្អឹងអ្នកអាចរឹងមាំបាន។
  • ប្រសិនជាអ្នកមិនចង់ឲ្យឆាប់ជួបនឹងជំងឺពុកឆ្អឹង អ្នកគួរតែកាត់ផ្តាច់ពីការញ៉ាំស្រា និងជក់បារី។ នៅពេលដែលអ្នកអាចកាត់ផ្តាច់របស់ពីរនេះទាំងស្រុង នោះអ្នកនឹងមិនងាយជួបនឹងជំងឺទាំងឡាយនោះទេ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com