ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគ​សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​មាន​អ្វីខ្លះ?
23, Nov 2023 , 10:59 pm        
រូបភាព
​រោគសញ្ញា​ដំបូង​អាច​លេចឡើង​ពី​ប៉ុន្មាន​ថ្ងៃ​ទៅ​ប៉ុន្មាន​ឆ្នាំក្រោយ​សត្វ​ខាំ​។​

 
​រោគ​សញ្ញា​មួយ​នៃ​រោគ​សញ្ញា​ជា​បំផុត​នៃ​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត​គឺ ការឈឺចាប់​ឆៀប​ឬ ឬ​មាន​អារម្មណ៍​ញាក់​ជុំវិញ​កន្លែង​ដែល​សត្វ​ខាំ​។ ជារឿយៗ​វា​ត្រូវ​បាន​គួបផ្សំ​ដោយ​ក្តៅខ្លួន​, ឈឺក្បាល​, ឈឺ​សាច់ដុំ​, មិនសូវ​ជា​ចង់​ញ៉ាំ​អាហារ​, ចង្អោ​រ និង​អស់កម្លាំង​។​
 
​នៅពេល​ដែល​ការឆ្លង​មេរោគ​វិវត្តន៍​, អ្នក​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ​ឆ្កែឆ្កួត​អាច​វិវត្តន៍​ទៅ​ជា​រោគសញ្ញា​ខាងក្រោម​នេះ​៖
 
  • មួរ​ម៉ៅ​
  • រវើរវាយ​
  • ភ័ណ្ឌច្រឡំ​
  • ឃើញ ឬលឺ​អ្វី​ផ្សេងៗ​ដែល​មនុស្ស​ធម្មតា​មិន​ឃើញ ឬ​មិនលឺ​
  • ឆាប់​ខឹង​
  • គំនិត​ចម្លែក ឬ​មិន​ធម្មតា​
  • គាំង​សាច់ដុំ​
  • ប្រកាច់​
  • ខ្សោយ ឬ​ស្ពឹក​
  • មិន​ចូល​ចិត្ត​ពន្លឺ​, សម្លេង​
  • កើនឡើង​ការ​ហៀរ​ទឹក​មាត់ ឬ​ទឹកភ្នែក​
  • ពិបាក​និយាយស្តី​
​ចំពោះ​ដំណាក់កាល​ភ្លាមៗ​នៃ​ការឆ្លង​មេរោគ​, នៅពេល​ដែល​វា​រាលដាល​ទៅកាន់​ផ្នែក​ដទៃ​នៃ​ប្រព័ន្ធ​ប្រសាទ​, រោគសញ្ញា​ទាំងនោះ​អាច​វិវត្តន៍​ទៅជាៈ​
  • មើលឃើញ​ពី​រ​
  • បញ្ហា​នៃ​ការ​ធ្វើ​ចលនា​សាច់ដុំ​មុខ​
  • ចលនា​មិន​ធម្មតា​នៃ​សន្ទះ​ទ្រូង និង​សាច់ដុំ​ដែល​គ្រប់គ្រង​ការដកដង្ហើម​
  • ពិបាក​លេប និង​កើនឡើង​ការបញ្ចេញ​ទឹកមាត់​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com