កីឡាជាតិ
ជាតិ
សល់៣ថ្ងៃទៀត នឹងចាប់ផ្ដើមការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤
× ៣ថ្ងៃទៀត ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមនៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ការប្រកួតជ្រើសជើងឯកគុនខ្មែរពិភពលោក លើកទី៤ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា។
កីឡាករបរទេស៣៩រូប មកពី១៦ប្រទេស ដែលនឹងចូលរួមព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក លើកទី៤ រួមមាន ម៉ូរីស១នាក់ រុស្ស៊ី៦នាក់ ឥណ្ឌា៦នាក់ កាហ្សាក់ស្ថាន៤នាក់ អ៊ីរ៉ង់៤នាក់ ជប៉ុន៣នាក់ ហ្វីលីពីន៥នាក់ ឥណ្ឌូណេស៊ី៤នាក់ កាមេរ៉ូន១នាក់ អូស្ត្រាលី១នាក់ ថៃ១នាក់ ម៉ាឡេស៊ី១ អាហ្សង់ទីន១នាក់ និងឡាវ១នាក់។
ក្រៅពីនេះកីឡាករម្ចាស់ផ្ទះកម្ពុជាមាន២៥រូប ដោយប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ចំនួន៦ និងប្រកួតមិត្តភាពអន្តរជាតិ ដែលក្នុងនោះក៏មានជំនួបកីឡាករក្មេងៗផងដែរ សរុប៣២គូ។
© រក្សាសិទ្ធិដោយ thmeythmey.com