ជាតិ
ពន្យល់ពាក្យ
ប្រទីប, ជ្វាលា, ប្រទីបជ្វាលា
16, Feb 2024 , 7:29 am        
រូបភាព
«ប្រទីប» [នាមសព្ទ] ( សំ.; បា. បទីប ) គោម, ចង្កៀង។ ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង :  អុជប្រទីប, ពន្លឺប្រទីបប្លុងៗ។  ន័យមួយទៀត «ប្រទីប» ជាប្រដាប់ធ្វើជាគ្រោង ឬជារូបផ្សេងៗ ដាក់លើទូកលាតឬលើក្បូន អុជបំភ្លឺព្រោងព្រាតបណ្ដែតលើទឹក :  បណ្ដែតប្រទីប

 
«ប្រទីបជ្វាលា» [នាមសព្ទ] ប្រទីបច្រើនដែលដាក់រាយជាជួរជាសង្កាត់នៅស៊ុមឬនៅប្រទាសបញ្ឈរ អុជភ្លឺរុងរឿងក្នុងការធ្វើបុណ្យជាដើម។  
 
«ជ្វាលា» [នាមសព្ទ] ( សំ. ជ្វាល; បា. ជាលា ) អណ្ដាតភ្លើង, សេចក្ដីរុងរឿង, ពន្លឺដែលភ្លឺព្រោងព្រាត
ប្រទីបជ្វាលា, អគ្គីជ្វាលា ៕
 
ដកស្រង់ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ២០២២​របស់​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា នៃរាជបណ្ឌិត្យ​សភាកម្ពុជា
 
 

© រក្សាសិទ្ធិដោយ thmeythmey.com