ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​
28, Dec 2023 , 7:00 am        
រូបភាព
វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​គួរ​ធ្វើការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន អោយ​បាន​យ៉ាង​ហោច​ណាស់ ៥០​ក្រាម ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​វា​ជា​ការ​ចាំបាច់ ដែល​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​បាន​បរិភោគ​នូវ​អាហារ ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដើម្បី​ទទួល​បាន​នូវ អត្ថប្រយោជន៍​ពេញលេញ​របស់​វា​។ អ្នក​អាច​ធ្វើការ ពិនិត្យ​នូវ​បញ្ជី​នៃ​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ សារជាតិ​ប្រូតេអ៊ីន ដើម្បី​ទទួល​បាន​នូវ​គំនិត​ដ៏​ល្អ ក្នុង​ការ រួម​បញ្ចូល​ជាតិ​ប្រូតេអ៊ីន ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។

 
ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន ក្នុង​បរិមាណ​ខ្ពស់ គឺ​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ រក្សាខ្លួន​អ្នក អោយ​មាន​ថាមពល និង ធ្វើ​អោយ​មុខងារ​របស់ រាង​កាយ​អ្នកមាន​ដំណើរការ​បាន​ល្អ​។ ភាគ ច្រើន​ប្រភព​នៃ​សារជាតិ​ប្រូតេអ៊ីន គឺ​មាន​មក​ពី​សត្វ​មាន​ដូច​ជា ទឹកដោះគោ​, ស៊ុត និង សាច់​។ តែ​ទោះជា យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នកធ្វើការ​ជ្រើសរើស​បរិភោគ​តែ​បន្លែ និង ផ្លែ​ឈើ នោះ​អ្នក​អាច​បរិភោគ នូវ សណ្តែកខៀវ​មួយ​ពែង​កន្លះ ។
 
វា​ក៏​មាន​សារៈសំខាន់ ក្នុង​ការ​ពិនិត្យ​នូវ​ជាតិ​ខ្លាញ់​,​សូ​ដ្យូ​ម និង អាហារ​ដែល​មាន​ជាតិ​ស្ករ ហើយ​វា​ក៏​ចាំ បាច់ ផង​ដែរ ក្នុង​ការ​ពិនិត្យ​នូវ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក ជាតិ​ប្រូតេអ៊ីន គឺ​អាច​ជួយ​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់​ពី​ទទួលទាន​អាហារ​រួច​, មាន​ថាមពល ពេញ​មួយ​ថ្ងៃ ហើយ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ផង​ដែរ ទៅ​ដល់​សាច់ដុំ​, ការ​រីក​ធំធាត់ និង សុខមាលភាព​ទាំងស្រុង​របស់​រាង​កាយ​។ ខាងក្រោម​នេះ គឺជា​បញ្ជី​នៃ​ប្រភេទ​អាហារ​ដែល​សំបូរ ទៅ​ដោយសារ​ជាតិ​ប្រូតេអ៊ីន និង វិធី​ងាយ​ៗ​ដែល​អាច​ទទួល​បាន​វា​ពី​អាហារ ដែល​អ្នក​ត្រូវ​ទទួលទាន​។
  • សណ្តែកខៀវៈ ដូចដែល​បាន​លើក​ឡើង​មក​ពី​ខាងលើ​នេះ គឺថា​សណ្តែកខៀវ​មួយ​ពែង​កន្លះ មាន ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន ស្មើរ​នឹង​បន្ទះ​សាច់​ចៀន ៣​អូស​។ សណ្តែកខៀវ គឺ​មាន​តម្លៃ​ថោក និង ងាយ​ក្នុង​ការ​ទទួលទាន​ជាមួយនឹង​អាហារ​ផ្សេង​ៗ​ទៀត​។
  • ស៊ុតៈ ស៊ុត​មួយ​គ្រាប់ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ៦​ក្រាម​។ ស៊ុត​ក៏​មាន​ផ្ទុក​ផង​ដែរ​នូវ សារជាតិ​វីតាមីន និង សារជាតិ​រ៉ែ​សំខាន់​ៗ ជា​ច្រើន​ទៀត ហើយ​ពួក​វា​ទាំង​អស់នេះ គឺ​សុទ្ធតែ​ជា essentialamino acids ។
  • ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោៈ ទឹកដោះគោ​, ហ្វ្រូ​ម៉ាស់ និង ទឹក​យ៉ា​អួ គឺ​សុទ្ធតែ​ជា​ប្រភេទ អាហារ​ដែល​សំបូរ​ទៅ​ដោយសារ​ជាតិ​ប្រូតេអ៊ីន​។ ទឹកដោះគោ​មាន​ផ្ទុក សារជាតិ​ប្រូតេអ៊ីន ប្រហែលជា ៦,៣​ក្រាម នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ខ្ពស់​។ ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ ទាំងនេះ ក៏​មាន​ផ្ទុក​ផង​ដែរ​នូវ សារជាតិ​កាល់ស្យូម ដែល​វា​ពិតជា​ផ្តល់​ផលប្រយោជន៍ អោយ​ឆ្អឹង និង ធ្មេញ រឹង​មាំ​បាន​ផង​ដែរ​។
  • អាហារ​សមុទ្រៈ ការ​បរិភោគ​នូវ​អាហារ​សមុទ្រ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​ទទួល​បាន នូវ សុខភាព​ល្អ និង សារជាតិ​ប្រូតេអ៊ីន ក្នុង​កម្រិត​ដ៏​ខ្ពស់​។ ប្រភេទ​ត្រី​ដូច​ជា សាល់​ម៉ុង មាន​ផ្ទុក​នូវ សារជាតិ Omega- 3 Fatty Acids ដែល​វា​ផ្តល់​អត្ថប្រយោជន៍​ជា​ខ្លាំង​ចំពោះ បេះដូង និង ខួរក្បាល​។
  • សាច់​ប​សុ​បក្សីៈ ប្រភេទ​សាច់​ស ដែល​គ្មាន​ខ្លាញ់ មាន​ដូច​ជា​សាច់​មាន់​ធម្មតា ឬ មាន់​ទួ​គី ( ដោយ​មិន​មាន​ស្បែក​) គឺជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​ខ្លាញ់​ទាប​។ មិន​ថា នំ​សាំង​វិច ដែល​មាន​ដាក់​នូវ​សាច់​មាន់​ធម្មតា ឬ សាច់​មាន់​ទួ​គី គឺ​អាច​ជា​អាហារ​ដ៏​ប្រសើរ ក្នុង​ពេល ថ្ងៃត្រង់ ដែល​អាច​អោយ​អ្នកមាន​អារម្មណ៍​ថា ឆ្អែត​បាន​ពេញ​មួយ​ថ្ងៃ​បាន​។
  • សណ្តែកសៀងៈ វា​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ ពពួក​ប្រូតេអ៊ីន សម្រាប់​អ្នក​ដែល​បរិភោគ តែ​បន្លែ និង ផ្លែ​ឈើ​។ ការ​សិក្សា​អង្កេត​ស្រាវជ្រាវ បាន​បង្ហាញ​ថា ការ​ទទួលទាន​នូវ​សារជាតិ​ប្រូតេអ៊ីន ២៥​ក្រាម នៃ​សណ្តែកសៀង គឺ​អាច​កាត់​បន្ថយ​នូវ ឱកាស​គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺ បេះដូង​។
  • សាច់​គោៈ សាច់​គោមួយ​ដុំ ដែល​គ្មាន​ខ្លាញ់ គឺជា​ប្រភព​ដ៏​ប្រសើរ នៃ​ប្រូតេអ៊ីន​ដែល​មាន​កម្រិត​ខ្ពស់ ។ សាច់​គោ មាន​ផ្ទុក​នូវ​ចំនួន ២៥​ក្រាម​នៃ សារជាតិ​ប្រូតេអ៊ីន និង មាន​ផង​ដែរ​នូវ ជាតិ​ស័ង្កសី​, ដែក និង វីតាមីន B12 ។
ចូរ​ប្រាកដ​ថា អ្នក​អាច​រក​ទិញ​បាន​នូវ ប្រភេទ​នៃ​ជម្រើស​អាហារ ដែល​ស្រស់​ៗ និង ផ្តល់​ផល​ល្អ​ចំពោះ សុខភាព ដើម្បី​បញ្ជាក់​បាន​ថា អ្នក​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពេញលេញ​នៃ​សារជាតិ​ប្រូតេអ៊ីន ក្នុង កម្រិត​ដ៏​ខ្ពស់​មួយ​។ ប្រសិនបើ​អ្នក​បាន​បរិភោគ​នូវ​អាហារ ដែល​មាន​ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន​បន្តិច នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា មិនសូវ​ឃ្លាន​នៅ​ក្នុង​ពេល​ថ្ងៃ និង មិនសូវ​មាន​ចំណង់​ញុំ​ា​ច្រើន​ជ្រុល ឬ ចង់​ទទួល ទាន​អាហារ​សម្រន់​ច្រើន​នោះ​ទេ​។ អ្នក​ក៏​នឹង​សម្គាល់​ឃើញ​ផង​ដែរ​ថា កម្រិត​នៃ​ថាមពល​របស់​អ្នក មានការ​កើនឡើង ប្រសិនបើ​អ្នក​បាន​ហាត់ប្រាណ​ផង​ដែរ នោះ​អ្នក​នឹង​មាន​ថាមពល និង សាច់ដុំ រឹង​មាំ ជាង​មុន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com