ជាតិ
យុវសិស្ស​ ទក​ ភីរ៉ាវីន​ អរគុណ​​ឪពុក​ម្ដាយ​ គ្រូបង្រៀន​ និង​រដ្ឋាភិបាល​ ដែល​រួម​ចំណែក​ឱ្យបាន​និទ្ទេស​ A
25, Nov 2023 , 3:40 pm        
រូបភាព
ភ្នំពេញ៖ ទម្រាំបាន​លទ្ធផល​និទ្ទេស​ A​ លំដាប់​ពិន្ទុ​ ១០០​ មិនមែនជាសាមញ្ញ​សម្រាប់​យុវជន​ ទក​ ភីរ៉ាវីន​នោះឡើយយ។ ក្នុង​បទសម្ភាសជាមួយ​សារព័ត៌មាន​ Thmey Thmey 25 ភីរ៉ាវីន​ លើក​ឡើថា​ កត្តាគ្រឹះពី​ថ្នាក់ក្រោម​ និង​ការ​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ អើប​អាច​ជួយឱ្យ​ជាប់​និទ្ទេស​A។ 

 

បើតាម​សិស្ស​និទ្ទេស​A​ មក​ពី​ខេត្ត​សៀមរាប​រូបនេះ​ ជា​រឿយៗ​រូបគេ​ តែង​អង្គុយធ្វើលំហាត់​ និង​ទន្ទេញ​មេរៀន​ជាប្រចាំ។ ភី​រ៉ាវីន​ ខិតខំយកចិត្តទុកដាក់លើការរៀនសូត្រណាស់ ដោយរូបគេ ប្រឹងប្រែងមើលមេរៀន រហូតដល់ម៉ោង១១យប់ និងក្រោកម៉ោង៥ភ្លឺ ដើម្បីទន្ទេញមេរៀនផងដែរ។
 
ជោគជ័យ​ដែល​ទទួលបាន​នៅពេលនេះ​​ មិនមែន​កើត​ចេញ​ពី​យុវជន​ ទក​ ភីរ៉ាវីន​ តែម្នាក់ទេ។ ប៉ុន្តែ​វាបានកើតចេញពី​ការ​ជួយ​ជ្រោមជ្រែង​ពី​អាណាព្យាបាល​ និងលោកគ្រូ​អ្នកគ្រូ​។ 
 

 
យុវសិស្ស​ ទក​ ភីរ៉ាវីន​ បាន​អរគុណ​ដល់​ឪពុក​ម្ដាយ​ដែល​ចិញ្ចឹម​បីបាច់​ ថែរក្សា​ និង​ផ្គត់ផ្គង់​ជាប្រចាំ។ ជាពិសេស​អរគុណ​ដល់​លោក​គ្រូ​អ្នកគ្រូ​ ដែល​បាន​បង្ហាត់​បង្រៀន​ រួមទាំង​រដ្ឋាភិបាល​ផងដែរ៕ 

Tag:
 (បាក់ឌុប
  និទ្ទេស A)
© រក្សាសិទ្ធិដោយ thmeythmey.com