ជាតិ
ដោយសារចង់លើកមុខមាត់ភូមិស្រុក កីឡាករសុខចិត្តសុំច្បាប់ការងារ មកជួយទូកព្រះទីនាំងឬទ្ធីក្លាហាន
25, Nov 2023 , 7:40 pm        
រូបភាព
ព្រោះតែការស្រលាញ់ និងចង់លើកមុខមាត់ភូមិស្រុកខ្លួនផងនោះ កីឡាករជាច្រើន បានសុំច្បាប់សម្រាកពីការងារ ដើម្បីជួយទូក ង ព្រះទីនាំងឬទ្ធីក្លាហាន របស់វត្តព្រែកសំរោង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ កីឡាករចំណុះទូក ភាគច្រើនជាកម្មកររោងចក្រ និងកម្មករសំណង់ ។ ពួកគេមានក្តីស្រលាញ់ធំធេងណាស់ ចំពោះទូក ង ព្រះទីនាំងឬទ្ធីក្លាហាន។

 
ទូក ង ព្រះទីនាំងឬទ្ធិក្លាហាន ប្រវែងជាង៣០ម៉ែត្រ ដែលមានចំណុះទូក៧៥នាក់ បានទម្លាក់ចុះទឹក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយបានហ្វឹកហាត់សមជើងច្រវ៉ា ដើម្បីត្រៀមលក្ខណៈចូលរួមប្រណាំងនៅព្រះរាជពិធីបុណ្យអុំទូក ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។
 

Tag:
 (បុណ្យអុំទូក
  អកអំបុក)
© រក្សាសិទ្ធិដោយ thmeythmey.com