ជាតិ
សង្គមជាតិ
បុណ្យអុំទូកនៅសៀមរាបឆ្នាំនេះ មានកន្លែងកម្សាន្តច្រើន ជាពិសេស​ការទស្សនាគុនខ្មែរ-អន្តរជាតិ
25, Nov 2023 , 5:40 pm        
រូបភាព
សៀមរាប៖ បន្ទាប់ពីអាកខានដោយជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីអុំ បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែឡើងវិញ ហើយធ្វើធំជាងសព្វដង ដើម្បីទាក់ទាញទេសចរ។ ក្នុងពិធីបុណ្យអុំទូកនៅខេត្តសៀមរាបមានរៀបចំកន្លែងកម្សាន្តជាច្រើននៅជុំវិញស្ទឹងសៀមរាបច្រើន រួមជាមួយនឹងការប្រដាល់គុនខ្មែរអន្តរជាតិ ថែមទៀត។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី រួមនឹង លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបដូចតទៅ៖ 
 

ការប្រណាំងអុំទូក, ជិះទូក, ឆាកសម្ដែងសិល្បៈ, ឆាកប្រគុំតន្ត្រី,ស្តង់អាហារ, ពិព័រណ៍ផលិតផល, កន្លែងលេងទឹក...ជាដើម ជាសកម្មភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅក្រុងសៀមរាបខេត្តសៀមរាប។
 
ព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវបានលោក លី វណ្ណៈ អ្នកនាំពាក្យ និងនាយករដ្ឋបាលខេត្តសៀមរាប លើកឡើងថាធំៗជាងឆ្នាំមុនៗ ដោយសារការអាកខានប្រារព្ធ និងស្របពេលដែលទេសចរមកកាន់ខេត្តសៀមរាប ងើបឡើងវិញ។ លោកបន្តថា តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់កម្ពុជា បង្ហាញពីប្រពៃណី ទំនៀមទំលាប់ ទៅកាន់ទេសចរបរទេសមកកាន់ខេត្តសៀមរាប។ 
 
ជាមួយគ្នានេះ លោកក៏រំពឹងថាខេត្តសៀមរាបនឹងទទួលបានទេសចរច្រើន ឬស្ថិតក្នុងលំដាប់ខេត្តទេសចរច្រើនផង ក្នុងរដូវកាលពិធីបុណ្យអុំទូកនេះ។ 
 
គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នឹងប្រារព្ធនៅថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា។ ចំពោះខេត្តសៀមរាបវិញ ការប្រណាំងទូកមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕ 

Tag:
 ThmeyThmey
  អុំទូក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com