ជាតិ
ហ្វឹកហាត់គុនល្បុក្កតោ ជួយឱ្យយុវតី ២នាក់មានសុខភាពល្អជាងមុន
25, Nov 2023 , 8:30 pm        
រូបភាព
សៀមរាប៖ ការហ្វឹកហាត់គុនល្បុក្កតោ បានជួយឱ្យយុវតី សួន សារីម និងថា លីកា ទទួលបានសុខភាពល្អ និងរាង្គកាយមាំមួនជាមុន។ បច្ចុប្បន្ន ពួកគេកំពុងហ្វឹងហាត់នៅសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ ដែលស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

 
 
«ពេលមិនទាន់ហ្វឹកហ្វាត់ ខ្ញុំឈឺច្រើន។ ខ្ញុំ មានសុខភាពល្អជាងមុន ក្រោយពេល ខ្ញុំបានហ្វឹកហាត់គុនល្បុក្កតោ»។ តរុណវ័យ សារីម បានបញ្ជាក់ដូច្នេះ។ 
 
ក្រោយចំណាយពេលជិតមួយឆ្នាំជាមួយល្បុក្កតោ សារីម និងលីកា ពេញចិត្តក្បាច់គុននេះខ្លាំង។ លើសពី សុខភាព ពួកគេមានបំណងអភិរក្ស និងផ្សព្វផ្សាយនូវសម្បត្តិបេតិកភ័ណ្ឌវប្បធម៌អរូបីយ នៃមនុស្សជាតិមួយនេះឱ្យកាន់តែសុសសាយបន្ថែមទៀត តាមរយៈការសម្ដែងនូវស្នៀតពិសេសៗជាច្រើន។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក ឈុំ ចន្ថា អ្នកសារព័ត៌មាន និងយុវតីទាំងពីររូបដូចខាងក្រោម៖ 


Tag:
 (ល្បុក្កតោ
 ​ កីឡា)
© រក្សាសិទ្ធិដោយ thmeythmey.com