កីឡាជាតិ
ជាតិ
បុណ្យអុំទូក
ព្រះចៅអធិការវត្តឯករង្សី មិនពេញចិត្តការឱ្យរហស្សនាមទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ ថាជាម្ចាស់ស្ទឹងសង្កែ ឬអធិរាជស្ទឹងសង្កែ
25, Nov 2023 , 9:29 pm        
រូបភាព
ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ដែលជាគណៈកម្មការទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ ព្រមទាំងចំណុះទូកមិនសប្បាយចិត្តនឹងការដាក់រហស្សនាម ម្ចាស់ស្ទឹងសង្កែ ឬអធិរាជស្ទឹងសង្កែ នេះឡើយ ដ្បិតហាក់ដូចជាបង្ហាញពីសេចក្តីអំនួតរបស់ខ្លួន ចំពោះគូប្រជែងផ្សេងៗទៀត។

ទូក ង នរិន្ទរង្សីពិជ័យចិត្របុត្រ ស្ថិតក្នុងវត្តឯករង្សី នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការផ្តល់រហស្សនាមថា អធិរាជដងស្ទឹងសង្កែ ឬបងធំស្ទឹងសង្កែជាដើម ដោយសារ ទូកចំណុះ៧២នេះ ប្រណាំងមិនស្គាល់ចាញ់សោះនៅទឹកដីបាត់ដំបង។
 
នរិន្ទរង្សីពិជ័យចិត្របុត្រ បានចេញដំណើរពីបាត់ដំបង មកដល់ភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ពីថ្ងៃទី២៦ ដល់ ២៨​ ខែវិច្ឆិកា។ មុនចេញដំណើរមករាជធានី មានការថ្វាយភ្លេង៣បទផ្សេងគ្នា នៅ៤ទីតាំង រួមមាននៅ វត្តឯករង្សី វត្តក្តុល សារមន្ទីរខេត្ត និងនៅរូបសំណាកតាដំបងក្រញូង ទៅតាមទំនៀម ដើម្បីជាការគោរព និងសុំសេចក្តីសុខ។
 
សូមស្តាប់សង្ឃដីការបស់ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ដែលជាគណៈកម្មាការទូកនរិន្ទរង្សីពិជ័យចិត្របុត្រនេះដូចខាងក្រោម៖
 

Tag:
 នរិន្ទរង្សីពិជ័យចិត្របុត្រ
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com