សេដ្ឋកិច្ច
អន្តរជាតិ
វិស័យការងារ​នៅ​ថៃ​មានកំណើនតិចតួចនៅត្រីមាសទី៣
27, Nov 2023 , 7:29 pm        
រូបភាព
កម្មករសំណង់សម្រាកពីការងារនៅទីក្រុងបាងកក។ រូបភាព ៖ AFP
កម្មករសំណង់សម្រាកពីការងារនៅទីក្រុងបាងកក។ រូបភាព ៖ AFP
 
ទីភ្នាក់ងារផែនការរដ្ឋថៃនៅថ្ងៃទី ២៧ ខែវិច្ឆិកា​ បានប្រកាសថា អត្រាការងារថៃនៅក្នុងត្រីមាសទី៣ បានកើនឡើងត្រឹម ១,៣ភាគរយធៀបនឹងឆ្នាំមុន ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល ៥ត្រីមាសកន្លងមកនេះ។ 

 
សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍បានកើនឡើងត្រឹមតែ ១,៥ភាគរយក្នុងត្រីមាសទី៣ដែលជាកំណើនយឺតបំផុតនៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃការនាំចេញ និងការចំណាយច្រើនរបស់រដ្ឋាភិបាល។
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនការងារនៅត្រីមាសទី៣ ភាគច្រើននៅក្នុងវិស័យទេសចរណ៍ មានការកើនឡើងតិចជាង ១,៧ភាគរយបើធៀបត្រីមាសមុន។ ទន្ទឹមនេះ ផលិតកម្មដែលផ្តោតលើការនាំចេញបានមើលឃើញពីការថយចុះនៃការងារនៅក្នុងត្រីមាសទី៣។ 
 
ចំណែកអត្រាគ្មានការងារធ្វើនៅថៃបានថយមកត្រឹម ០,៩៩ភាគរយក្នុងត្រីមាសទី៣ ធៀបនឹង១,០៦ភាគរយក្នុងត្រីមាសទី២ ។ យ៉ាងណាមិញ និយមន័យនៃភាពអត់ការងារធ្វើរបស់ថៃមានលក្ខណៈតូចចង្អៀត ដោយរាប់ថា អ្នកអត់ការងារធ្វើទាល់តែជាអ្នកដែលធ្វើការតិចជាងមួយម៉ោងក្នុងមួយសប្តាហ៍ដែលបានស្ទង់មតិ។ អ្នក​វិភាគ​និយាយ​ថា​ តួលេខ​នេះ​មិន​បានរាប់បញ្ចូលចំពោះអ្នកនៅក្នុងវិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនោះទេ។ 
 
គួរបញ្ជាក់ថា នៅត្រីមាសទី៣ ឆ្នាំ២០២៣ កម្លាំងពលកម្មសរុបនៅថៃមានចំនួន ៤៩,១លាននាក់ កើនឡើងពី ៣៩,៧លាននាក់នៅក្នុងត្រីមាសទី២៕ 
 

Tag:
 ថៃ
  ការងារ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com