ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់ឲ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរតែកុំធ្វើរឿង៤នេះ
30, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៤ដែលអាចធ្វើឲ្យជំងឺលើសឈាមរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកចេះតែឈប់ប្រើថ្នាំផ្តេសផ្តាសដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ នឹងធ្វើឲ្យជំងឺលើសសម្ពាធឈាមរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ដូចនេះ អ្នកគួរតែញ៉ាំថ្នាំឲ្យបានទៀងទាត់ ទើបអាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកមានលំនឹង។
  • ប្រសិនជាអ្នកមិនគ្រប់គ្រងរបបអាហាររបស់ខ្លួនបានល្អ ដោយតែងតែញ៉ាំប្រៃ និងអាហារដែលខ្លាញ់ នោះសម្ពាធឈាមនឹងគ្មានថ្ងៃនឹងនរឡើយ។ ដូចនេះ របបអាហារប្រចាំថ្ងៃគឺសំខាន់ណាស់ ដោយមិនគួរចេះតែបរិភោគផ្តេសផ្តាសឡើយ។
  • អ្នកមិនគួរព្រោះតែខ្លាចសម្ពាធឈាមឡើងខ្ពស់ហើយមិនហ៊ានហាត់ប្រាណនោះទេ។ ចំពោះអ្នកកើតជំងឺលើសសម្ពាធឈាមអាចហាត់ប្រាណបាន តែកុំធ្វើចលនាខ្លាំងពេក វាមិនត្រឹមតែមិនធ្វើឲ្យសម្ពាធឈាមឡើងនោះទេ វាក៏ធ្វើឲ្យសម្ពាធឈាមមានលក្ខណៈនឹងនរផងដែរ។
  • បើអ្នកចង់ឲ្យសម្ពាធឈាមមានលក្ខណៈនឹងនរ អ្នកគួរតែចៀសឲ្យឆ្ងាយពីស្រា ព្រោះស្រានេះជាឃាតករធ្វើឲ្យអ្នកអាចប្រទះនឹងអាការៈដាច់សរសៃឈាមដោយមិនខ្លួននៅពេលដែលឈាមបុកឡើងខ្លាំង៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com