ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នកស្រី ម៉ាត់ លីម៉ាស់ ថាចំណេះដឹងជួយឱ្យការរស់នៅកាន់តែងាយស្រួល
01, Dec 2023 , 9:09 am        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ម៉ាត់ លីម៉ាស់ គឺជាអាជីវករលក់ត្រី ស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកត្រពាំង​សង្កែ ខេត្តកំពត។ សម្រាប់អ្នកស្រី ការសិក្សារៀនសូត្រមានចំណេះដឹង គឺពិតជាសំខាន់​ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការប្រកបអាជីវកម្ម ឬធ្វើកិច្ចការងារ​ផ្សេងៗ​។ អ្នកស្រី លីម៉ាស់ យល់ថា ការរៀនសូត្រមានចំណេះវិជ្ជា មិនត្រឹមតែអាចជួយឱ្យការ រស់នៅ​ល្អ​ប្រសើរ ប៉ុន្តែក៏អាចចូលរួមជួយសហគមន៍របស់ខ្លួន តាមរយៈសកម្មភាពផ្សេងៗ ផង។ ផ្ទុយទៅវិញ បើសិនជាគ្មានចំណេះដឹង គ្មានការរៀនសូត្រ គឺពិបាកប្រកបអាជីវកម្ម ឬធ្វើការងារនានាបាននោះឡើយ។ ដ្បិតតែជាអាជីវករ អ្នកស្រី លីម៉ាស់ នៅតែបន្តចូលរួម​ក្នុង​វគ្គបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្រចំណេះជំនាញនានា និងបន្តបញ្ជូនកូន​ឱ្យបានទៅរៀនគ្រប់ៗគ្នាផងដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 




Tag:
 អប់រំ
  រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com