ជាតិ
អត្ថបទពាណិជ្ជកម្ម
កាតនិម្មិត PPCBank ផ្ដល់មធ្យោបាយទូទាត់មិនប្រើសាច់ប្រាក់ដ៏ទំនើប និងមានសុវត្ថិភាពខ្ពស់
01, Dec 2023 , 11:00 am        
រូបភាព
PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុង​ប្រទេសកម្ពុជា បានដាក់ដំណើរការកាតនិម្មិតថ្មីរបស់ខ្លូន ដើម្បីផ្ដល់សុវត្ថិភាព និងភាពងាយស្រួលបន្ថែមទៀត សម្រាប់អតិថិជន ក្នុងការទិញទំនិញ និងទូទាត់តាមអនឡាញ។ លើសពីនេះ កាតនិម្មិត PPCBank គឺមិនគិតថ្លៃសេវានោះឡើយ ហើយអតិថិជនអាចបង្កើតបានភ្លាមៗនៅលើកម្មវិធី PPCBank Mobile មានលក្ខណៈជារូបភាពលើអេក្រង់ ដោយមានភ្ជាប់ជាមួយនូវលេខកាតលេខកូដសុវត្ថិភាព (CVV) និងកាលបរិច្ឆេទផុតកំណត់។

ការដាក់ដំណើរការនូវកាតនិម្មិតថ្មីនេះ គឺជាដំណឹងដ៏រីករាយមួយសម្រាប់អតិថិជន ដែលពុំចង់ប្រើប្រាស់ កាតវីសាដោយផ្ទាល់ ដើម្បីការពារកាតវីសារបស់ខ្លួន នៅពេលទូទាត់ទំនិញតាមអនឡាញ។ អតិថិជន អាចបង្កើតកាតនិម្មិតដោយខ្លួនឯងបាននៅលើកម្មវិធី PPCBank Mobile និងអាចកំណត់កម្រិតទំហំ ទឹកប្រាក់បានរហូតដល់ ១០,០០០ ដុល្លារ។ បន្ទាប់ពីបង្កើតកាតនិម្មិតរួចហើយ អតិថិជនអាចទិញ ទំនិញបានដោយសេរីតាមអនឡាញបានភ្លាមៗ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។
 
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ការដាក់ឲ្យ ប្រើប្រាស់កាតនិម្មិត PPCBank នៅថ្ងៃនេះ គឺជាយុទ្ធសាស្រ្តស្របតាមការប្ដេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការផ្ដល់ជូនអតិថិជននូវសេវាធនាគារ ដែលមានភាពងាយស្រួលបំផុតតាមដែលអាចធ្វើទៅបាន។”
 
លោកបន្តថា៖ “ពេលវេលាពិតជាមានតម្លៃណាស់សម្រាប់អតិថិជនរបស់យើង ដូច្នេះហើយយើងតែងតែ យកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះការអភិវឌ្ឍមុខងារថ្មីៗ ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការ ធនាគារ ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬទម្រង់បែបបទផ្សេងៗ ដែលនេះកាន់តែផ្ដល់ភាពងាយ ស្រួលបន្ថែមទៀតសម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជនជាលក្ខណៈក្រុមហ៊ុន និងបុគ្គល។ ឥឡូវនេះ អ្នកប្រើប្រាស់ PPCBank Mobile គ្រាន់តែបង្កើតកាតនិម្មិត អាចទូទាត់ទំនិញបានភ្លាមៗ យ៉ាងងាយស្រួល បន្ថែមពីលើការទទួលបានអត្ថប្រយោជន៍ និងប្រ៉ូម៉ូសិន ពិសេសៗជាច្រើនទៀត”។ 
 
ក្រៅពីអាចបង្កើតបានភ្លាមៗក្នុងទូរស័ព្ទដៃ កាតនិម្មិត PPCBank ក៏មានគុណសម្បត្តិជាច្រើនផងដែរ រួមមាន មិនគិតថ្លៃសេវាប្រចាំឆ្នាំ  ការទូទាត់មានសុវត្ថិភាពជាមួយប្រព័ន្ធការពារសន្តិសុខព័ត៌មាន (3D Secure) ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 10% (កំណត់ត្រឹម ១០ដុល្លារ) លើការទិញទំនិញទាំងអស់ អាចកំណត់ចំនួនទឹកប្រាក់ចាយប្រចាំថ្ងៃ ដើម្បីកុំឲ្យចាយលើស និងអាចបង្កើនទំហំទឹកប្រាក់បន្ថែមបាន។ កាតនិម្មិត PPCBank អាចប្រើប្រាស់បានទាំងក្នុង និងក្រៅប្រទេស និងនៅគ្រប់ទីកន្លែងដែលមានស្លាក សញ្ញាវីសា។ 
 
កាតនិម្មិតកំពុងតែក្លាយទៅជានិន្នាការដ៏ពេញនិយមមួយ ស្របពេលមានការកើនឡើងនៃការក្លែងបន្លំ ការទូទាត់តាមប្រព័ន្ធអ៊ីនធឹណិតផងដែរ។​ ជាមួយកាតនិម្មិត PPCBank  អតិថិជនអាចបិទដំណើរការបាន គ្រប់ពេល ដើម្បីការពារសុវត្ថិភាពពីការលួចរបស់ជនខិលខូច។ មុខងារឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពរបស់ កាតនិម្មិត PPCBank ធានាបាននូវរាល់ប្រតិបត្តិការត្រូវបានអនុម័តជាមុន ដើម្បីទប់ស្កាត់កុំឲ្យមានការ លួចប្រើប្រាស់កាតនេះ ដោយគ្មានការអនុញ្ញាតពីម្ចាស់កាត។
 
នៅពេលអតិថិជនបង្កើតកាតនិម្មិតបានដោយជោគជ័យនៅលើកម្មវិធី PPCBank Mobile អតិថិជនអាច ដំណើរការកាតនេះបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែភ្ជាប់ជាមួយនឹងគណនីសន្សំ ឬគណនីចរន្តណាមួយរបស់ខ្លួនជាការស្រេច៕  
 
ប្រសិនបើលោកអ្នកមិនទាន់មានគណនី PPCBank សូមដោនឡូត PPCBank Mobile ដើម្បីបើកកាតនិម្មិត ឥឡូវនេះ https://ppcbank.com.kh/app/ ។ 

© រក្សាសិទ្ធិដោយ thmeythmey.com