កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Liverpool និង Leverkusen កក់កៅអីវគ្គ១៦ក្រុម មុនគេ
01, Dec 2023 , 2:40 pm        
រូបភាព
ក្រុម Liverpool និង Bayern Leverkusen សម្រេចគោលដៅឆ្លងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League មុនគេ។ Olympique de Marseille, Brighton & Hove Albion, West Ham United,  Freiburg និង៦ក្រុមទៀត ទទួលបានកៅអី play-off ក្នុងដៃ។

 
 Liverpool បានយកឈ្នះលើក្រុម LASK លទ្ធផល ៤-០ ក្នុងជំនួបពូល E នៅ Anfield ស្របពេល Leverkusen ឈ្នះ Qarabag ១-០ ពូល H នៅជំនួបទី៥រៀងខ្លួន នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា។

៤គ្រាប់ជ័យជម្នះរបស់ Liverpool ជាការស៊ុតបញ្ចូលទីដោយកីឡាករ Luis Diaz នៅនាទី១២ ខ្សែប្រយុទ្ធ Cody Gakpo នាទី១៥ នៅក្នុងវគ្គទីមួយមុនពេលដែល Mohamed Salah ស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៥១ និង Gakpo រកបានគ្រាប់ទី២ នៅនាទី៩០+២។
 
ក្រុមហង្សក្រហមរកបាន ១២ពិន្ទុ ពីការប្រកួតចំនួន ៥លើកកន្លងមកឈ្នះកៅអីរង់ចាំនៅវគ្គជម្រុះ ១៦ក្រុម ហើយក្រុម Toulouse ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលមាន ៨ពិន្ទុ ត្រូវការប្រជែងការប្រកួត ១ចុងក្រោយទល់នឹងក្រុមលេខ ៣ LASK ដែលនៅចំណាត់ថ្នាក់លេខ ៤ មាន ៣ពិន្ទុ បាតតារាង។ ចំណែក Union St.Gilloise ត្រូវធ្វើការធ្ងន់ប៉ះ Liverpool ប្រកួតចុងក្រោយ។
 
Leverkusen រកបាន១៥ពិន្ទុ ឈរលេខ១ពូល H កក់កៅអីវគ្គខ្វែង ស្របពេល Molde និង Qarabag ដែលមាន៧ពិន្ទុដូចគ្នា ត្រូវប្រជែងចំណាត់ថ្នាក់លេខ២ ដើម្បីបានកៅអី play-off។
 ចំណែកក្រុម Marseille និង Brighton ប្រដេញគ្នាដណ្តើមចំណាត់ថ្នាក់កំពូលតារាងពូល B ដោយមានកៅអី​ play-off ក្នុងដៃ។ Marseille ឈ្នះ Ajax Amsterdam យកឈ្នះលទ្ធផល ៤-៣ ស្របពេល Brighton ឈ្នះ AEK Athens ១-០។ Marseille ឈរកំពូលតារាងមាន១១ពិន្ទុ តាមពីក្រោយដោយ Brighton មាន១០ពិន្ទុ។  AEK Athensនិង Ajax ហាលអាវ។
 
ក្រុមទាំង Brighton និង Marseille នឹងត្រូវប៉ះគ្នាប្រជែងតំណែងកំពូលនៅថ្ងៃទី១៥ ខែធ្នូ ដោយក្រុមកំពូលតារាងនឹងឡើងទៅវគ្គ ១៦ក្រុម ចំណែកក្រុមលេខ ២ ត្រូវឆ្លងកាត់វគ្គ Play-Offs ទល់នឹងក្រុមលេខ ៣ ដែលធ្លាក់មកពី Champions League។
 
ពូល A ក្រុម West Ham United បន្តរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួន ក្រោយបានយកឈ្នះការប្រកួត ១-០ លើក្រុម ​Backa Topola ចំណែកក្រុមលេខ ២ Freiburg ប្រដេញតាមពីក្រោយដោយបានបំបាក់ក្រុម Olympiacos លទ្ធផល ៥-០។ ទាំង West Ham និង Freiburg សុទ្ធសឹងតែមាន ១២ពិន្ទុដូចគ្នា ហើយក្រុមទាំង២ ក៏នឹងត្រូវប៉ះគ្នាជាថ្មីសម្រាប់ជើងទីពីរនៅថ្ងៃទី១៥ ខែធ្នូ ដើម្បីសម្រេចស្វែងរកក្រុមកំពូលតារាង​បើជាក្រុមតាំងពីរ ត្រូវបានឆ្លងទៅវគ្គបន្ទាប់រួចហើយក៏ដោយ៕
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតក្នុង Europa League ៖

AEK Athens ០-១ Brighton
 
Sparta Prague ១-០ Real Betis
 
Rangers ១-១ Aris Limassol
 
Atalanta ១-១ Sporting
 
Sturm Graz ០-១ Rakow Czestochowa
 
Maccabi Haifa ០-៣ Rennes
 
Villarreal ៣-២ Panathinaikos
 
FC Sheriff ២-៣ Slavia Prague
 
Servette ១-១ Roma
 
BK Haecken ០-២​ Bayer Leverkusen
 
Molde ២-២ Qarabag FK៕
 

Tag:
 (Liverpool
  Europa League)
© រក្សាសិទ្ធិដោយ thmeythmey.com