RFI
ជាតិ
បទសម្ភាសន៍
សុខភាព
វេជ្ជបណ្ឌិត Patrick Jouhaud ចង់ឱ្យមានអ្នកជំនាញផ្នែក​​លំនឹងសរីរាង្គ​នៅកម្ពុជា
02, Dec 2023 , 8:00 am        
រូបភាព
វេជ្ជបណ្ឌិត Patrick Jouhaud រំពឹងចង់ឱ្យមានអ្នកជំនាញផ្នែកលំនឹងសិរីរាង្គនៅកម្ពុជា © សហការី
វេជ្ជបណ្ឌិត Patrick Jouhaud រំពឹងចង់ឱ្យមានអ្នកជំនាញផ្នែកលំនឹងសិរីរាង្គនៅកម្ពុជា © សហការី
ដោយ៖ អោ ស្រីពេជ្រ/ RFI
 
នៅឆ្នាំ២០២៣នេះ បេសកកម្មផ្តល់ការថែទាំផ្នែកលំនឹងសរីរាង្គ (osteopathy)ដែលជាការព្យាបាលជំងឺ​ដោយមិនប្រើប្រាស់ថ្នាំពេទ្យ​​​របស់អង្គការហត្ថាវេជ្ជសាស្ត្រ បានជួយដល់កុមារកម្ពុជា​ប្រមាណ ២ពាន់នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួន​២១មណ្ឌលស្ថាប័ន​។ ទន្ទឹមគ្នានេះដែរ​ អង្គការហត្ថាវេជ្ជសាស្ត្រក៏មានបេសកកម្ម បង្រៀនចំណេះដឹងផ្នែកលំនឹងសរីរាង្គ (osteopathy)នេះ ដល់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលកម្ពុជានៅតាមមន្ទីរពេទ្យរដ្ឋធំៗផងដែរ។


 
នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោកវេជ្ជបណ្ឌិត Patrick Jouhaud អនុប្រធានអង្គការហត្ថាវេជ្ជសាស្ត្រ ប្រាថ្នា​ចង់ឱ្យប្រទេសកម្ពុជា​​មានអ្នកជំនាញផ្នែកលំនឹងសរីរាង្គមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់​​ ខណៈបច្ចុប្បន្នអ្នកជំនាញវេជ្ជសាស្ត្រនៅកម្ពុជាមានត្រឹម​២ឬ៣នាក់ប៉ុណ្ណោះ​ដែលយល់ដឹងផ្នែក​លំនឹងសរីរាង្គ (osteopathy)នេះ។
 
សូមស្តាប់បទសម្ភាសដូចតទៅ៖


 

© រក្សាសិទ្ធិដោយ thmeythmey.com