កីឡាអន្តរជាតិ
អន្តរជាតិ
Everton នឹងប្តឹងឧទ្ធរណ៍ប្រឆាំងការកាត់ពិន្ទុនៅ Premier League
02, Dec 2023 , 2:34 pm        
រូបភាព
ក្លិប Everton ថ្ងៃទី១ ខែធ្នូ បានប្រកាសថា ក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ ១០ពិន្ទុចេញពីក្លិបពួកគេ ដោយក្របខណ្ឌ Premier League។

ក្លិបស្ថិតក្នុងទីក្រុង Merseyside ត្រូវបានគេកាត់ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពទាក់ទងនឹងការខាតបង់។
 
«ក្លិបបាល់ទាត់ Everton ថ្ងៃនេះបានដាក់សំណើរទៅប្រធានក្រុមប្រឹក្សាចៅក្រមនៃក្របខណ្ឌ Premier League របស់ខ្លួនចំពោះការសម្រេចចិត្តដោយគណៈកម្មាធិការ Premier League ក្នុងការកាត់ចេញ​ ១០ពិន្ទុលើក្លិប។ ឥឡូវនេះ ក្រុមប្រឹក្សាសាលាឧទ្ធរណ៍នឹងត្រូវចាត់តាំងដើម្បីស្វែងយល់ពីរឿងនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Everton។
 
បើតាមការអះអាងរបស់ Premier League ក្លិប Everton បានសារភាពថាពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពក្នុងអំឡុងពេលសវនាការ។ ការដាក់ទណ្ឌកម្មលើក្លិប Everton គឺជាប្រភេទដ៏ទណ្ឌកម្មដ៏ធំបំផុតរបស់ Premier League ចាប់តាំងពីការបង្កើតដំបូងមក។
 
ការកាត់ពិន្ទុ បានរុញច្រានក្រុម Everton ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៤ នៅក្នុងតារាង ​Premier League មានគម្លាត ៤ពិន្ទុ ពីក្រុមស្ថិតនៅតំបន់កាត់ចោល។ ចំពោះការកាត់ពិន្ទុ ក្លិប Everton បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង និងបានចោទប្រកាន់ថាជារឿងអយុត្តិធម៌។
 
កាលពីក្រុម Everton ប្រកួតចាញ់ក្រុម Manchester United លទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ អ្នកគាំទ្រក្រុម Everton រាប់រយនាក់បានធ្វើកូដកម្មប្រឆាំងតវ៉ាការកាត់ពិន្ទុ នៅក្រៅកីឡដ្ឋាន Goodison Park ដោយមានលើកផ្ទាំងបដាស្តីបន្ទោសទៅកាន់ក្របខណ្ឌ Premier League ថាបានពុករលួយថែមទៀតផង៕
 

Tag:
 Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com