ជាតិ
វីដេអូ
ផ្សោត​ ចិញ្ចឹម​ពលរដ្ឋជាច្រេីនដែលរស់នៅ​ជិត​រមណីយដ្ឋាន​អន្លង់​ផ្សោត​
03, Dec 2023 , 10:29 am        
រូបភាព
 ក្រចេះ￸៖ សត្វ​ផ្សោត​ ជា​រតនសម្បត្តិរបស់ជាតិ​ ដែលត្រូវការការពារ​ និង​អភិរក្សឱ្យបាន​គង់វង្ស។ ទន្ទឹមនឹងនេះ​ សត្វ​ផ្សោតនៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​ ក្នុង​ខេត្ត​ក្រចេះ​ បាន​ផ្ដល់​ប្រាក់ចំណូលដល់​ពលរដ្ឋ​ដែល​រស់នៅ​ជិតនោះ​ តាមរយៈការ​បេីកទូក​ លក់​អាហារ​ និង​វត្ថុអនុស្សាវរីយ៍​ជាដេីម។

 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយអ្នកស្រី ឈ្នាង ណាលីន អ្នកលក់​វត្ថុ​អនុស្សាវរីយ៍នៅរមណីយដ្ឋានអន្លង់ផ្សោតដូចតទៅ៖
 
 
ក្នុង​បទសម្ភាស​ជាមួយសារព័ត៌មាន​ Thmey Thmey 25  អ្នកស្រី​ ឈ្នាង​ ណាលីន​ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​បាន​លេីកឡេីងថា​ នៅ​ខែ​វិច្ឆិកា​កន្លងទៅ​ ការលក់ដូរមានភាពមមាញឹក​ជាងប៉ុន្មានខែមុន។ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នេះ​ បាន​ឱ្យតម្លៃ​ដល់​សត្វផ្សោត​ ដែល​បាន​ជួយ​ដល់​ជីវភាពឱ្យមាន​ភាពល្អប្រសេីរ។
 

«ខ្ញុំ​ឱ្យ​តម្លៃ​សត្វ​ផ្សោតខ្លាំងណាស់​ ព្រោះ​រាល់ថ្ងៃពលរដ្ឋនៅ​ភូមិបាន​រស់ដោយសារផ្សោត។ កុំអីមិនដឹងរកអីទេ​ រក​តែត្រី...»។ នេះជាការ​រៀបរាប់​របស់​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​។
 


អ្នកស្រី​ ណាលីន​ សប្បាយចិត្តនៅពេលមាន​ទេសចរមក​ម្សាន្តច្រេីន។ អ្នកស្រី​ ក៏ចង់​ឱ្យ​ពលរដ្ឋ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោតឱ្យបានច្រេីន​ ដេីម្បី​ជួយ​បង្កេីន​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​មូលដ្ឋាន។ សូម​បញ្ជាក់​ថា​ បច្ចុប្បន្ននេះ​ សត្វផ្សោត​ តំបន់​អន្លង់ផ្សោត​ មាន​ចំនួន​ចន្លោះពី៣០​ ទៅ​៤០ក្បាល៕
 



Tag:
 កសិកម្ម
  ទេសចរណ៍
  ផ្សោត
  ក្រចេះ￸
© រក្សាសិទ្ធិដោយ thmeythmey.com