ជាតិ
លោក​ Bryan៖ EU កំពុង​ជួយ​ដល់​ការ​ដាំដុះ​ស្វាយចន្ទី​នៅកម្ពុជា​ ដើម្បីនាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​
03, Dec 2023 , 7:39 pm        
រូបភាព
ស្ទឹងត្រែង៖ លោក​ Bryan FORNAIRI ជា​ប្រធានផ្នែក​កិច្ច​សហប្រតិបត្តិការរបស់​សហភាព​អឺរ៉ុបប្រចាំកម្ពុជា។ ក្នុង​ដំណេីរ​ទស្សនកិច្ច​ឈ្វេង​យល់​ពី​ខ្សែ​ច្រវាក់​តម្លៃគ្រាប់​ស្វាយ​ចន្ទីនៅ​ខេត្ត​កំពង់ធំ​ ក្រចេះ​ និងខេត្ត​ស្ទឹងត្រង់​ លោក​ Bryan បាន​លេីកឡេីងថា​៖​ «ខ្ញុំ​គិតថា​ខ្សែ​ច្រវាក់តម្លៃគ្រាប់​ស្វាយចន្ទី​មាន​សារៈសំខាន់​ពី​ព្រោះ​ជាប្រភពប្រាក់ចំណូលសម្រាប់​ប្រជា​កសិករ​ និង​សហគ្រាស​ធន់តូច​ និង​មធ្យមរបស់ប្រទេសកម្ពុជា។ វាជួយឱ្យស្រ្តី​ និង​យុវជនមាន​ការងារធ្វេីក្នុងរោងចក្រ​ ឬ​សហគ្រាសកែច្នៃ​ស្វាយចន្ទី​ និងជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក»។

 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក Bryan FORNAIRI ជា​ប្រធានផ្នែក​កិច្ច​សហប្រតិបត្តិការរបស់​សហភាព​អឺរ៉ុបប្រចាំកម្ពុជា ដូចតទៅ៖
 
 
ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន​ Thmey Thmey 25​ លោក​ Bryan បានឱ្យដឹង​ថា​ សហភាព​អឺរ៉ុប​កំពុង​ជួយ​ដល់​ការ​ដាំដុះ​ស្វាយចន្ទី​នៅកម្ពុជា​ និង​មាន​បំណង​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ផងដែរ។ «សហភាព​អឺរ៉ុប​ ជា​ទីផ្សារ​ធំជាងគេនៅ​ក្នុង​ពិភពលោក​ ដូច្នេះ​យេីង​គិតថា​សហភាព​អឺរ៉ុប​ជាមួយ​អាឡឺម៉ង់​ និង​ក្រុម​អឺរ៉ុប​ បាន​គាំទ្រ​ក្នុង​ការ​ភ្ជាប់​កម្ពុជា​ទៅកាន់ទីផ្សារ​សហភាព​អឺរ៉ុប​ ដេីម្បី​បង្កេីនការ​ងារ​ និង​កំណេីន​សេដ្ឋកិច្ច​»។ នេះជាការ​បញ្ជាក់​បន្ថែម​របស់លោក​ Bryan FORNAIRI ជា​ប្រធានផ្នែក​កិច្ច​សហប្រតិបត្តិការរបស់​សហភាព​អឺរ៉ុបប្រចាំកម្ពុជា។
 

កម្ពុជា​ ជា​ប្រទេសមួយដែល​មាន​សក្ដានុពល​លេី​ដំណាំ​ស្វាយ​ចន្ទី។ សម្រាប់​លោក​ Bryan ចន្ទីកម្ពុជា​ មាន​គុណភាព​ល្អ​ និង​រសជាតិ​ឆ្ងាញ់​។
 


សូម​បញ្ជាក់​ថា​ ផ្ទៃដីដែល​អាច​ដាំដុះ​ស្វាយចន្ទី​នៅ​កម្ពុជា​ មាន​ជិត​ ៧០ម៉ឺនហិកតា​ និង​បាន​ផ្ដល់​ផល​ចន្លោះពី​១លានតោននៅក្នុង​១ឆ្នាំ។ ក្នុង​ចំណោម​ទិន្នផល​ទាំងនេះ​ ត្រូវបាន​នាំចេញ​ទៅ​វៀតណាម​ស្ទេីរ​តែ៩០ភាគរយ៕
 



Tag:
 កសិកម្ម
  ស្វាយចន្ទី
  SME
  EU
© រក្សាសិទ្ធិដោយ thmeythmey.com