ជាតិ
ការសម្ដែងរបាំព្រះរាជទ្រព្យទម្រង់១០០ឆ្នាំ រឿង «ព្រះជិនវង្ស»
03, Dec 2023 , 5:29 pm        
រូបភាព
សៀមរាប៖ ការសម្ដែងរបាំព្រះរាជទ្រព្យ ដោយសិល្បករក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នាបរិវេណខាងជើងប្រាសាទបាយ័ន ក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រពៃណីវប្បធម៌ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។

ការសម្ដែងនេះដកស្រង់ពីរឿង «ព្រះជិនវង្ស» ត្រង់ឈុតព្រះនាងអញ្ជ័នពិចិត្រ (កូនស្រីរបស់ស្ដេចយក្សចិត្រា) និងនាងនារតី (អ្នកជំនិតរបស់នាងអញ្ជ័នពិចិត្រ)លេងសួន ព្រះជិនវង្សចូលមកឃើញ ទ្រង់ចាប់ចិត្តប្រតិពន្ធ។ 
 

ការសម្ដែងរបាំព្រះរាជទ្រព្យនេះ ជាទម្រង់សម្ដែងផាត់មុខ ស តុបតែងកាយកាលពីជាង១០០ឆ្នាំមុន ក្នុងរជ្ជកាលព្រះករុណាព្រះបាទ ស៊ីសុវត្ថិ។ ទម្រង់សម្ដែងនេះជាស្នាព្រះហស្ថដ៏ពិសិដ្ឋដែលបន្សល់ទុកពី សម្ដេចព្រះមហាក្សត្រីយានិ ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរតន៍ សិរិវឌ្ឈនា ព្រះមាតាសិល្បៈជាតិខ្មែរ និងធ្វើឱ្យរស់រវើកឡើងវិញនូវទម្រង់សម្ដែងនេះដោយ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក ដឹកនាំស្រាវជ្រាវជាមួយលោកគ្រូ អ្នកគ្រូ របាំព្រះរាជទ្រព្យកាលពីឆ្នាំ២០១៦៕
 

Tag:
 របាំព្រះរាជទ្រព្យ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com