ជាតិ
ពន្យល់ពាក្យ
«ខ្មាស» ជាពាក្យត្រូវ, «ខ្មាស់» ជាពាក្យ​ខុស
08, Jan 2024 , 7:29 am        
រូបភាព
ក្នុង​វចនានុក្រម គ្មាន​ឡើយ ពាក្យ «ខ្មាស់» មាន​តែ «ខ្មាស» ប៉ុណ្ណោះ។ 

 
«ខ្មាស» មានន័យពីរ គឺ៖
 
«ខ្មាស» [ន.] គុយ្ហប្រទេស គឺអង្គជាតប្រុសស្រី ជាពាក្យប្រើជាជំនួស ដើម្បីមិនឱ្យហៅអង្គជាតចំពេក តែច្រើនហៅថា កេរខ្មាស។  
 
«ខ្មាស» [គុ., ន.] សេចក្ដីអៀនអន់, ដែលអៀនខ្មាស។  
 
- ខ្មាសមាត់ [កិ.] ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com