ជាតិ
«របាំចម្រុះ» បង្ហាញពីជីវភាពរស់នៅ, កសិកម្មដំណាំស្រូវ, ស្នាមញញឹមប្រជាជនកម្ពុជា...
04, Dec 2023 , 5:29 pm        
រូបភាព
សៀមរាប៖ «របាំចម្រុះ» ត្រូវបានលើកយកបង្ហាញក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី នៅរាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នាទឹកដីអង្គរ ខេត្តសៀមរាប។ របាំចម្រុះនេះ បង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃ, ការប្រកបរបរចិញ្ចឹមជីវិត, កសិកម្មដំណាំស្រូវ, ការរួសរាយ ស្នាមញញឹម និងការសាមគ្គី នៃប្រជាជនខ្មែរ និងបង្ហាញពីមិត្តភាពកម្ពុជា-ជប៉ុនផងដែរ។ របាំនេះក៏បានបង្ហាញពី របាំឱផ្ទៃស្រុកខ្មែរ របាំក្ងោកប៉ៃលិន របាំច្រូតស្រូវ និងរបាំគោះត្រឡោកជាដើម។ ទស្សនីយភាពបង្ហាញឡើង ដោយក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី។



តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ThmeyThmey
  របាំចម្រុះ
  សៀមរាប
  ប្រាសាទបាយ័ន
  ព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com