ជាតិ
ពន្យល់ពាក្យ
«ទក» មានន័យថា ដែលកើតមក​មាន​តែមួយ ឬតែម្ខាង , អាទក, អណ្ឌទក
07, Dec 2023 , 7:29 am        
រូបភាព
«ទក» [គុ.] ដែលតាមធម្មតា តែងតែមានមួយគូពីកំណើត, ក៏បែរជាកើតមានតែមួយឬតែម្ខាងទៅវិញ :  ភ្លុកទក; ដំរីមានភ្លុកទក។  គេច្រើនហៅតែ អាទក; អណ្ឌទក អណ្ឌៈបុរស; បើគោឬក្របីជាដើមគេហៅ អណ្ឌៈត្មោល, ពាក្យសាមញ្ញ​ ថា «ពងត្មោល»។

 
«អណ្ឌៈ» មានន័យថា ស៊ុត (ពងសត្វ មានពងមាន់, ពងទា ជាដើម) :  អណ្ឌៈបក្សី។  (ពាក្យខ្ពស់ ប្រើជា ស៊ុត ក៏បាន។ ន័យមួយទៀត​គឺ អវយវៈមួយប៉ែកនៅត្រង់ខាងក្រោមអង្គជាតបុរស (ពាក្យ​ខ្ពស់, ពាក្យ​សាមញ្ញា គឺ ពងស្វាស ឬ ពងល្វា :  ហើមអណ្ឌៈ។ 
 
«អណ្ឌទក» គឺ​សំដៅ​លើ​ពងស្វាស ឬ ពងល្វា ដែលមាន​តែម្ខាង៕
 
ដកស្រង់ពី​៖ វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ២០២២​របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ 
 

© រក្សាសិទ្ធិដោយ thmeythmey.com