ជាតិ
ពន្យល់ពាក្យ
«វេន» ជាពាក្យត្រូវ, «វេណ» ជាពាក្យខុស
12, Jan 2024 , 7:29 am        
រូបភាព


មិនមាន​ពាក្យ «វេណ» ទេ តែ​មាន​ពាក្យ «បរិវេណ»។ ចំពោះ​នាមសព្ទ ដែល​សំដៅ​លើ​កាល​កំណត់​ដំណើ​រ​ផ្លាស់គ្នា​តាម​ប្តេជ្ញា គឺ «វេន»។ ចូលវេន, ចេញវេន, ធ្វើការមានវេន, ត្រូវវេន ...។  
 
«វេនបិណ្ឌ» [ន.] កាលកំណត់ដែលពុទ្ធបរិស័ទប្ដូរគ្នាទទួលរ៉ាប់រងរៀបចង្ហាន់ប្រគេនព្រះសង្ឃនិងធ្វើសាសនពិធី ក្នុងរដូវនៃការកាន់បិណ្ឌចំនួន១៤ថ្ងៃ :  ខ្ញុំទទួលវេនបិណ្ឌទី២។  
 
«វេនកែន» [ន.] វេនធ្វើការរបស់អ្នកកំណែន។  
 
«វេនរបស់កម្ម» គឺ​ការចេញមុខឱ្យផលតាមការកំណត់របស់កម្ម (ជាកុសល ឬជាអកុសល) :  ត្រូវទទួលសុខទុក្ខតាមវេនរបស់កម្ម។  
 
«បរិវេណ» [ន.] ទីជិតខាងដែលព័ទ្ធជុំវិញ, រោងថែវដែលព័ទ្ធជុំវិញប្រាសាទ ឬគ្រឹហាជាដើម :  បរិវេណវត្ត, បរិវេណសាលារៀន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com