សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រេងពិភពលោកបានធ្លាក់ថ្លៃទាបបំផុតសម្រាប់៥ខែចុងក្រោយ
06, Dec 2023 , 8:29 pm        
រូបភាព
កម្មករពិនិត្យបំពង់ខួងប្រេងនៅនីហ្សេរីយ៉ា។  រូបភាព ៖ AFP
កម្មករពិនិត្យបំពង់ខួងប្រេងនៅនីហ្សេរីយ៉ា។ រូបភាព ៖ AFP
តម្លៃប្រេង Brent ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ ៧៧ដុល្លារដែលជាថ្លៃទាបបំផុតចាប់តាំងពីខែកក្កដា ។ ការធ្លាក់ថ្លៃពេលនេះ ក៏ព្រោះតែបារម្ភថាអង្គការ OPEC កាត់បន្ថយការផលិតប្រេងទៀត ជាពិសេសតម្រូវការខ្សោយនៅចិន។

 
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី៥ ខែធ្នូ តម្លៃប្រេង Brent និង WTI បានធ្លាក់ចុះជាង១ភាគរយ ដែលជាតួលេខទាបបំផុតក្នុងរយៈពេល៥ខែចុងក្រោយ។ តម្លៃប្រេងទាំងពីរប្រភេទនេះបានប្រែប្រួលតម្លៃក្នុងរង្វង់៧៧ដុល្លារនិង៧២ ដុល្លារក្នុងមួយបារ៉ែលរៀងគ្នា។
 
តម្លៃប្រេងធ្លាក់ចុះដោយសារបារម្ភសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) នឹងកាត់បន្ថយការផលិតប្រេងបន្ថែមទៀត។ ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីសប្តាហ៍មុន OPEC + បានប្រកាសថាខ្លួននឹងកាត់បន្ថយផលិតកម្មចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃក្នុងត្រីមាសទី១ឆ្នាំ២០២៤។


ការប្រែប្រួលតម្លៃប្រេង Brent ចាប់ពីដើមឆ្នាំ២០២៣ ។ ក្រាហ្វ ៖ Bloomberg
 
OPEC+ កំពុងផ្តោតលើការកាត់បន្ថយផលិតកម្ម ដោយសារតម្លៃប្រេងបានធ្លាក់ចុះជិត ២០ភាគរយចាប់តាំងពីចុងខែកញ្ញាមក។ ក្រៅពីនេះ កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយត្រូវបានព្យាករថានឹងធ្លាក់ចុះ ហើយការផ្គត់ផ្គង់ប្រេងពិភពលោកអាចនឹងលើសតម្រូវការ។ 
 
សារព័ត៌មាន Reuters បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ថា OPEC+ ត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយការផលិតប្រេងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យទីផ្សារប្រេងឡើងថ្លៃមកវិញ។ 
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចនៅប្រទេសសំខាន់ៗក្នុងអង្គការ OPEC ដូចជា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ 
 
មួយវិញទៀត ការណ៍ដែលទីផ្សារធ្លាក់ចុះនេះ ក៏ព្រោះតែការបារម្ភអំពីតម្រូវការប្រេងរបស់ចិន។ សេដ្ឋកិច្ចប្រទេសនេះ បានបង្ហាញសញ្ញានៃការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
 
ចំណែកនៅអាម៉េរិកវិញ សន្ទុះនៃការស្តុកប្រេងសាំងបានកើនឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយ។ ចំនួនប្រេងស្តុកបានកើនដល់ ៥៩៤ពាន់បារ៉ែល ខណៈដែលប្រេងសាំងកើនឡើង ២,៨លានបារ៉ែល៕ 
 
 

Tag:
 ប្រេង
  ពិភពលោក
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com