ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្សចំនួន៣ហើយ បានដាក់បេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
08, Dec 2023 , 5:49 pm        
រូបភាព
បក្សចំនួន៣ ដែលបានសុំចុះបញ្ជីបោះឆ្នោត នៅ គ.ជ.ប។
បក្សចំនួន៣ ដែលបានសុំចុះបញ្ជីបោះឆ្នោត នៅ គ.ជ.ប។
ភ្នំពេញ៖ ១០ថ្ងៃមកនេះ មានបក្សចំនួន៣ហើយ បានស្នើសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

 
បក្សទាំង៣ នោះ រួមមានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ និងបក្សកម្លាំងជាតិ។ បើតាម គ.ជ.ប បក្សប្រជាជន បានទទួលជាផ្លូវហើយ ស្ដីពីការចុះបញ្ជីបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ បក្សនេះ បានដាក់បេក្ខជនឈរឈ្មោះ ១១៦នាក់ ក្នុងនោះមានស្រី២២នាក់ នៅមណ្ឌលឈរឈ្មោះចំនួន៨។ 
 
ចំណែក បក្សឆន្ទៈខ្មែរ និងបក្សកម្លាំងជាតិ គ.ជ.ប កំពុងពិនិត្យការស្នើសុំ និងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះ។ បក្សទាំងពីរនេះ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ចំនួន១១៦នាក់។ ក្នុងចំណោមបេក្ខជនទាំង១១៦នាក់នោះ បក្សឆន្ទៈខ្មែរ មានបេក្ខជនជាស្ត្រីរហូតដល់២៣រូប ខណៈបក្សកម្លាំជាតិមានបេក្ខជន ជាស្ត្រីឈរឈ្មោះត្រឹមតែ១៧រូប។ 
 
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧វិច្ឆិកា ដល់១១ធ្នូ ឆ្នាំ២០២៣៕ 
 
 

Tag:
 បោះឆ្នោត
  គ.ជ.ប
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com