ជាតិ
អ្នកនាំពាក្យកសិកម្ម៖«បុព្វហេតុនៃការងាររបស់ខ្ញុំ គឺថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សយូរអង្វែង»
09, Dec 2023 , 7:59 am        
រូបភាព
អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កញ្ញា អ៊ឹម រចនា ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អនុរដ្ឋលេខាធិការវ័យ ៣១ឆ្នាំរូបនេះ បានចូលរួមការងារជាមួយក្រសួងកសិកម្មរយៈពេល១ឆ្នាំមកហើយ ក្រោយឆាកចេញពីអាជីពសារព័ត៌មាន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 កញ្ញា អ៊ឹម រចនា បានលើកឡើងពីបុព្វហេតុក្នុងការចូលរួមជួយសង្គមជាតិ។



សូមអញ្ជើញទស្សនាវីដេអូខ្លីរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មាន ThmeyThmey25 ជាមួយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដូចតទៅ៖
 

«បុព្វហេតុនៃការងារដែលខ្ញុំកំពុងតែធ្វើនៅក្រសួងនេះ គឺធ្វើម៉េចថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សយូរអង្វែង ឱ្យកូនចៅជំនាន់ក្រោយបានឃើញទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក»។ អ្នកនាំពាក្យរូបនេះ លើកឡើងបែបនេះ ដោយបន្តចោទជាសំណួរថា តើចាំបាច់ទេ ដែលយើងត្រូវធ្វើការងាររដ្ឋ ធ្វើការជាមន្រ្តី មានងារជាជំទាវ ដើម្បីជួយការងារនេះបាន?

សម្រាប់កញ្ញា រចនា គឺមិនចាំបាច់មានតំណែង តួនាទី មានភារកិច្ចធំដុំ ដើម្បីសម្រេចបុព្វហេតុនោះទេ កត្តាសំខាន់គឺការចូលរួមតាមមធ្យោបាយ និងលទ្ធភាពដែលខ្លួនឯងមាន។ 
កញ្ញា អ៊ឹម រចនា ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ គួរស្វែងរកបុព្វហេតុរបស់ខ្លួនឱ្យឃើញ ថាចង់ធ្វើអ្វី និងជួយអ្វី ដើម្បីសង្គមជាតិ៕

Tag:
 កសិកម្ម
  អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com