ជាតិ
ប៉ូលិសចរាចរណ៍៣នាក់ ត្រូវបានកោះហៅឱ្យបំភ្លឺករណីឃាត់រថយន្ត១គ្រឿងនៅចំណុចក្តាន់ពីរ
09, Dec 2023 , 3:59 pm        
រូបភាព
ភ្នំពេញ៖ នគរបាលចរាចរណ៍ចំនួន៣នាក់ ត្រូវបានកោះហៅឱ្យចូលបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ធ្នូវ ជុំវិញការឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅក្តាន់ពីរ។ នេះបើតាមការផ្សាយរបស់ស្នងការនគរបាលជាតិ នៅទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ធ្នូនេះ។

 
យ៉ាងណាក៏ដោយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅមិនទាន់បញ្ជាក់ពីការសម្រេច ឬក៏ចំណាត់ការបែបណា លើមន្ត្រីនគរបាលទាំង៣នាក់នោះឡើយ ដោយរង់ចាំការពិនិត្យ និងសុំគោលការណ៍ពីថ្នាក់លើ។  
 
សូមជម្រាបថា ករណីឃាត់រថយន្តខាងលើនេះ កើតឡើងកាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ហើយវីដេអូឃាត់រថយន្តខាងលើនេះ ត្រូវបានចែកចាយនៅបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងមតិរិះគន់ និងវែកញែកទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ខាងលើទៀតផង៕


ប៉ូលិសចរាចរណ៍ ដែលត្រូវបានកោះហៅឱ្យចូលបំភ្លឺ ករណីឃាត់រថយន្តល្មើសចរាចរណ៍នៅគោលដៅក្តាន់ពីរ កាលពីរសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៣។ រូបភាព៖ហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ

 

© រក្សាសិទ្ធិដោយ thmeythmey.com