ជាតិ
អ្នកផលិតមាតិកាម្នាក់ ត្រូវបានបញ្ជូនតុលាការ ក្រោយផ្សព្វផ្សាយវីដេអូចាប់ក្មេងមិនបញ្ជាក់ថាជាការសម្តែង
10, Dec 2023 , 11:31 am        
រូបភាព
 រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ៖ អ្នកផលិតមាតិកានៅតាមបណ្ដាញផ្សព្វផ្សាយសង្គមម្នាក់  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយគ្មានច្បាប់។


 
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅលើទំព័រហ្វេសប៊ុក កាលថ្ងៃទី៩ ខែធ្នូ អ្នកផលិតមាតិការូបនេះ ជាបុរសវ័យ៤០ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ បានផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាវីដេអូសម្ដែង។
 
ការណ៍នេះ សាធារណជនមានការយល់ច្រឡំ និងកើតជាការចលាចលពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។ 
 
បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
 
ជាមួយគ្នានេះ នាយកដ្ឋាន ក៏ក្រើនរំលឹកឱ្យសាធារណជនពិនិត្យប្រភព និងវិនិច្ឆ័យហេតុការណ៍អ្វីមួយឲ្យបានច្បាស់មុននឹងផលិត ឬផ្សព្វផ្សាយព័ត៌មាននោះបន្ត ចៀសវាងការភាន់ច្រឡំ៕
 

Tag:
 សន្តិសុខ
  បទល្មើសបច្ចេកវិទ្យា
  MMO
  ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com