អន្តរជាតិ
វៀតណាមបើកសម្ពោធតំបន់ Vietnam Town ដំបូងលើពិភពលោក នៅថៃ
10, Dec 2023 , 1:59 pm        
រូបភាព
រូបភាព ការិយាល័យសភាវៀតណាម
រូបភាព ការិយាល័យសភាវៀតណាម
ប្រធានសភាវៀតណាម Vuong Dinh Hue នៅថ្ងៃទី៩ ខែធ្នូ បានកាត់ខ្សែបូ បើកសម្ពោធតំបន់ Vietnam Town នៅក្នុងខេត្ត Udon Thani។ នេះជាតំបន់ Vietnam Town នៅថៃដំបូង និងនៅលើពិភពលោក។

 
វៀតណាម នៅថ្ងៃទី៩ ខែធ្នូ បានបើកសម្ពោធតំបន់ Vietnam Town នៅក្នុងខេត្ត Udon Thani។ នេះជា Vietnam Town ដំបូងគេបង្អស់នៅថៃ និងនៅក្នុងពិភពលោក។ 
 
ក្នុងពិធីកាត់ខ្សែបូ លោក Vuong Dinh Hue ប្រធានសភាវៀតណាម បានចាត់ទុកក្រុងវៀតណាមនេះ ជាការផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្រ្តវៀតណាមនៅថៃ។ ក្នុងសហគមន៍នោះ វាមានវិហារជាច្រើន និងតំបន់ឧទ្ទិសដល់លោក ហូ ជីមិញ អតីតមេដឹកនាំវៀតណាម ចំនួន ៣កន្លែង។
 
បន្ថែមពីនេះ ប្រធានសភា បានអរគុណដល់អាជ្ញាធរតំបន់ និងម្ចាស់ឧបត្ថម្ភកម្មវិធី ដែលជួយគាំទ្រគម្រោង Vietnam Town នេះឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
តាមការកត់សម្គាល់របស់ លោក Vuong Dinh Hue តំបន់ Vietnam Town នឹងជួយទាក់ទាញភ្ញៀវទេសចរវៀតណាម និងទេសចរបណ្តាប្រទេសផ្សេងទៀត មកកម្សាន្តនៅថៃ។ 
 
ចំណែកអភិបាលខេត្ត Udon Thani លោក Wanchai Kongkasem បានយល់ឃើញថា សហគមន៍វៀតណាម បានដើរតួនាទីដ៏សំខាន់ ក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ហើយក៏ជាការបង្ហាញពីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ 
 
តាមការបញ្ជាក់របស់សមាគមវៀតណាម នៅក្នុងខេត្ត Udon Thani សហគមន៍របស់ខ្លួន នៅក្នុងខេត្តមានសមាជិកប្រមាណ ៦ម៉ឺននាក់៕ 
 

Tag:
 ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com