ជាតិ
«រំឭកគុណអង្គរ» ព្រឹត្តិការណ៍បំផុសសា្មរតីគោរពដឹងគុណអ្នកកសាង អ្នកថែអង្គរ
10, Dec 2023 , 3:29 pm        
រូបភាព
សៀមរាប៖ ឆ្នាំនេះជាឆ្នាំទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍ «រំឭកគុណអង្គរ»នៅរមណីយដ្ឋានអង្គរ។ ជាព្រឹត្តិការណ៍ដែលធ្វើឡើងដើម្បីឧទ្ទិសដឹងគុណដល់បុព្វបុរសជំនាន់មុនៗ និងថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការ សាមញ្ញជន ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុថែរក្សាអង្គរ។ ឱកាសនេះក៏ដើម្បីរក្សាភាពស័ក្តិសិទ្ធិនៃរមណីយដ្ឋានអង្គរ ក្នុងបរិបទសាកលភាវូបនីយកម្ម និងដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិជាដើម។

 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 
 
 
គួរជម្រាបផងដែរថា ឆ្នាំ២០២៣នេះ ការរៀបចំព្រឹត្តិការណ៍នេះរៀងខុសពីឆ្នាំមុនៗបន្ដិច ដោយបូកបញ្ចូលជាមួយព្រឹត្តិការណ៍រាត្រីចងចាំ ជាពិសេសទស្សនីយភាពសិល្បៈជាច្រើន ដែលអនុញ្ញាតឱ្យសាធារណជនទស្សនាដោយសេរី។ ទស្សនីយភាពសិល្បៈទាំងនោះរួមមាន ល្ងាចថ្ងៃទី១៣ កម្មវិធីរាត្រីស្រមោលស សម្ដែងសិល្បៈ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា នៅប្រាសាទបាភួន។ រីឯល្ងាចថ្ងៃទី១៤ ដល់១៦ មានការសម្ដែងសិល្បៈដូចជា ល្ខោនយីកេមហាជន សិល្បៈបុរាណពោលស្ត្រី នៅព្រះលានជល់ដំរី និងល្ខោនស្បែកធំ នៅត្បូង Pavis Angkor Wat ចាប់ពីម៉ោង៦ល្ងាចតទៅ៕ 
 
 

Tag:
 រំឭកគុណអង្គរ២០២៣
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com