ជាតិ
គ្មានទ្រព្យឱ្យកូន តែលោក ប៉ែន យ៉ន់ ចែកដើមក្រូចថ្លុងដល់កូនទាំង៤
10, Dec 2023 , 4:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ក្រចេះ៖ លោក ប៉ែន យ៉ន់ ជាកសិករដាំក្រូចថ្លុង នៅកោះទ្រង់ខេត្តក្រចេះ។ កសិកររូបនេះ  បានដាំក្រូចថ្លុង ចំនួន ៣០ដើម នៅជុំវិញផ្ទះ។ ខុសពីឪពុកម្ដាយដ៏ទៃ កសិករវ័យ៧០ ប្លាយរូបនេះ បានទុកដើមក្រូចថ្លុង ដើម្បីចែកជាកេរ ដល់កូនចំនួន៤នាក់  ដោយក្នុងម្នាក់ទទួលបានចំនួន១ដើម។ លោក ប៉ែន យ៉ន់ ប្រាប់ពីមូលហេតុចែកដើមក្រូចថ្លុងដល់កូនដូច្នេះ៖ «ដីយើងតូចដែរ គ្មានអ្វីចែកកូនមានតែដើមក្រូចហ្នឹង»។ ក្នុងមួយរដូវក្រូចថ្លុងផ្លែ លោក យ៉ន់ អាចរកចំណូលប្រមាណ ៦លានរៀល។



សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ក្រូចថ្លុង
© រក្សាសិទ្ធិដោយ thmeythmey.com