ជាតិ
លោក ប៉ែន យ៉ន់៖ ក្រូចថ្លុងកោះទ្រង់ បើដាំនៅកន្លែងផ្សេងមិនឆ្ងាញ់ទេ!
11, Dec 2023 , 9:19 am        
រូបភាព
ភ្នំពេញ៖ លោក ប៉ែន  យ៉ន់ ជាកសិករដាំក្រូចថ្លុងកោះទ្រង់ នៅខេត្តក្រចេះ។ លោក ប៉ែន យ៉ន់ លើកឡើងថាក្រូចថ្លុងកោះទ្រង់ បើដាំនៅកន្លែងផ្សេងមិនឆ្ងាញ់ទេ ដោយសារតែដីនៅកោះទ្រង់សម្បូរជីវជាតិ និងមានទឹកគ្រប់គ្រាន់។ ការដាំក្រូចថ្លុងនេះ ទោះបីជាយកពូជពីកោះទ្រង់ក៏ដោយ វាផ្លែមិនបានយូរ និងឆាប់ក្លាយ។  កសិកររូបនេះ អាចប្រមូលផលពីក្រូចថ្លុង ក្នុងមួយដើមចន្លោះពី ៥០ ទៅ ១០០ផ្លែ។  ក្រៅពីលក់ផ្លែក្រូចថ្លុង លោក ប៉ែន យ៉ន់ ក៏ផ្សាំមែកក្រូចថ្លុងនេះ លក់បន្ថែមផងដែរ៕


 
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ក្រូចថ្លុងកោះទ្រង់
© រក្សាសិទ្ធិដោយ thmeythmey.com