ជាតិ
ភូមិន្ទកសិកម្ម ប្រកាសផ្ដល់កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភ និងការសិក្សាឥតបង់ថ្លៃដល់សិស្សនិទ្ទេស A
11, Dec 2023 , 10:59 am        
រូបភាព
រូបភាព៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
រូបភាព៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសផ្ដល់កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភ និងការសិក្សាឥតបង់ថ្លៃដល់សិស្សនិទ្ទេស A សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី៥ ខែធ្នូ។



សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា សិស្សនិទ្ទេស A គ្រប់រូបដែលមានបំណងចង់សិក្សាជំនាញកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងទទួលបានការរ៉ាប់រងថ្លៃសិក្សារយៈពេល៤ឆ្នាំពេញ លើមុខជំនាញណាមួយ ដែលពួកគេចង់រៀន។ លើសពីនេះ និស្សិតអាចស្នើសុំកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ។
 
ចំពោះសិស្សក្រីក្រវិញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏នឹងផ្ដល់ប្រាក់ឧបត្ថម្ភ និងការហូបចុក បន្ថែម។ ក្នុងករណី ការសិក្សាថ្នាក់បរិញ្ញាបត្រទទួលបានចំណាត់ថ្នាក់ល្អ សាកលវិទ្យាល័យ នឹងជួយរកអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
 
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬសាកលវិទ្យាល័យដៃគូនៅបរទេស ផងដែរ។ 
 
សម្រាប់ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មាន៩ជំនាញ ដែលរួមមាន វិទ្យាសាស្ត្រកសិកម្ម, វិស្វកម្មប្រព័ន្ធជីវកសិកម្ម, វិទ្យាសាស្ត្រសត្វ , សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៏ជនបទ, វេជ្ជសាស្ត្រសត្វ, កសិឧស្សាហកម្ម, ព្រៃឈើ ជំនាន់, រៀបចំដែនដី និងរដ្ឋបាលដីធ្លី និងវិទ្យាសាស្រ្តជលផល និងវារីវប្បកម្ម។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរសព្ទ ០១១ ៩៧៩ ៣៩០ ឬអញ្ជើញទៅកាន់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយផ្ទាល់៕ 

Tag:
 កសិកម្ម
  សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com