ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ម៉ាន់ ឈុន ស្រឡាញ់«ផ្សោត»ទុកដូចជាកូនជាចៅ!
11, Dec 2023 , 12:04 pm        
រូបភាព
ក្រចេះ៖ លោក ម៉ាន់ ឈុន ជាអ្នកបើកទូកដឹកភ្ញៀវទេសចរនៅអន្លង់ផ្សោត ខេត្តក្រចេះ រយៈពេល ១០ឆ្នាំមកហើយ។ អ្នកបើកទូកវ័យជិត ៦០ឆ្នាំរូបនេះ ចាត់ទុក«សត្វផ្សោត» ដូចជាកូនជាចៅ ព្រោះផ្សោតបានជួយដល់ជីវភាពរបស់លោក។ លោក ម៉ាន់ ឈុន បានជួយថែរក្សា និងចូលរួមអភិរក្សសត្វផ្សោត ដើម្បីឱ្យទេសចរបានទស្សនា។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 




សត្វផ្សោត ជារតនសម្បត្តិរបស់ជាតិ ដែលត្រូវការការពារ និងអភិរក្សឱ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ សត្វផ្សោតនៅរមណីយដ្ឋានអន្លង់ផ្សោត ក្នុងខេត្តក្រចេះ បានផ្ដល់ប្រាក់ចំណូលដល់ពលរដ្ឋដែលរស់នៅជិតនោះ តាមរយៈការបើកទូក លក់អាហារ និងវត្ថុអនុស្សាវរីយ៍ជាដើម។
 
 ដើម្បីជិះទូកទស្សនាសត្វផ្សោត នៅរមណីយដ្ឋានអន្លង់ផ្សោត ខេត្តក្រចេះ ទេសចរត្រូវចំណាយថវិកា ៥ម៉ឺនរៀល សម្រាប់មនុស្ស៦នាក់ និងមានរយៈពេល១ម៉ោង។ ទេសចរអាចគយគន់សត្វផ្សោត ដែលហែលក្នុងទន្លេយ៉ាងសប្បាយរីករាយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com