ជាតិ
ចំណាយពេល២០ឆ្នាំ លោក ហុក សុកុល បាន​ចងក្រងមរតកផ្ទះឈើខ្មែរអាយុកាលពី១ ៥០០ឆ្នាំ
11, Dec 2023 , 4:46 pm        
រូបភាព
(front) លោក ហុក សុកុល ថតរូបសៀវភៅជាមួយរូបថតសហស្ថាបនិកលោក គឺលោក ដារៀល ខូលីនស៍ ដែលទទួលមរណភាព។
(front) លោក ហុក សុកុល ថតរូបសៀវភៅជាមួយរូបថតសហស្ថាបនិកលោក គឺលោក ដារៀល ខូលីនស៍ ដែលទទួលមរណភាព។
សៀមរាប៖ ចំណាយពេលប្រមាណ២០ឆ្នាំ សិក្សាស្រាវជ្រាវផ្ទះឈើខ្មែរ តាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា លោក ហុក សុកុល និងលោក ដារៀល ខូលីនស៍ (ទទួលមរណភាព) បានប្រសូតសៀវភៅមួយក្បាលគឺ «ផ្ទះឈើខ្មែរ មរតក ១៥០០ឆ្នាំ»។ វណ្ណកម្មរៀបរៀងរួមគ្នានេះបាន បង្ហាញពីលំនៅដ្ឋានឈើខ្មែរនៅតាមបណ្ដាខេត្តមួយចំនួន ដែលជាប់នឹងផ្លូវទឹក ផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅរបស់មនុស្ស, ទំនៀមទម្លាប់, ពិធីសែនព្រេង ជាដើម។ 



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖ 
 

វណ្ណកម្មដែលមានជាបីភាសាមាន ខេមរភាសា ភាសាអង់គ្លេស និងបារាំងនេះ ត្រូវបានអ្នកនិពន្ធចងក្រងឡើងជា៩ជំពូកធំៗ ក្នុងនោះគឺ ពីឈើ ទៅថ្ម, ពីថ្ម ទៅឈើ, ការញៀននឹងការតាំងពិព័រណ៍, ទំនៀមទម្លាប់, ខ្យល់ និងទំនៀមផ្សេងទៀត, ពិធីសែនព្រេង និងជំនាញជាងឈើ, គ្រឿងបង្គុំ និងការតុបតែង, ផ្ទះមានជីវិត និងជំពូកចុងក្រោយគឺ អវសាន្តកថា។ 
 
លោក សុកុល លើកឡើងថា ការនិពន្ធសៀវភៅនេះ ជាការងារលំបាកមួយ ពោលគឺលោក និងសហនិពន្ធ ត្រូវធ្វើដំណើរ និងសិក្សាស្រាវជ្រាវ លើសំណង់ស្ថាបត្យកម្មផ្ទះឈើខ្មែរជាច្រើននៅកម្ពុជា និងជួបជាមួយនឹងចាស់ព្រឹទ្ធាចារ្យ ដែលរៀបចំពិធីសែនព្រេងនានា ដែលទាក់ទងនឹងការសាងសង់ផ្ទះ។ 
 
សម្រាប់ លោក ហុក សុកុល ជាអ្នកជំនាញ និងស្ថាបត្យករផ្ទះឈើខ្មែរបុរាណ ពន្យល់ថាផ្ទះឈើខ្មែរ ត្រូវបានគេសាងសង់ឡើងដោយមានភាពខុសគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនៅ ទីតាំងភូមិសាស្ត្រ របៀបនៃការរស់នៅ និងការធ្វើពាណិជ្ជកម្មជាដើម៕ 





Tag:
 ThmeyThmey
  សៀវភៅផ្ទះឈើខ្មែរ
  ហុក សុកុល
  ដារៀល ខូលីនស៍
© រក្សាសិទ្ធិដោយ thmeythmey.com