ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស២ទៀត ត្រូវបានគ.ជ.ប ទទួលស្គាល់ជាផ្លូវការ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ២០២៤
11, Dec 2023 , 5:55 pm        
រូបភាព
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ ចំពោះគណបក្សឆន្ទៈ និងគណបក្សកម្លាំងជាតិ ដែលបានចុះបញ្ជី និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤។



គណបក្សឆន្ទៈខ្មែរ បានដាក់បេក្ខជនឈ្មោះបោះឆ្នោតព្រឹទ្ធសភា សរុបទាំងអស់ ១១៦នាក់ ក្នុងបេក្ខជនបម្រុង៥៨នាក់។ សម្រាប់បេក្ខជនភូមិភាគទី១ រាជធានីភ្នំពេញ មាន៦រូប រួមមានលោក ចេប គឹមអ៊ាង, លោក ប៉ក់ ស៊ីណាវុធ, លោក ស្វាយ ចាយតេង, លោក យី សេងលីម, លោក ភីន ណាម៉ា និងលោកស្រី យ៉ាវ នាងដាក់។
 
សម្រាប់ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨រូប រួមមាន លោក សុក ហាច, លោក អ៊ុច សេរីយុទ្ធ , លោក ឈួន លីហេង , លោក ឡុង ជឿន, លោក ប៉ុក គឹមស្រឿន, លោក ខៀវ អ៊ាន, លោក ថោង សុភក្តិ និង លោក ឃុយ បូផា។
 
ចំណែកភូមិភាគទី៣ ខេត្តកណ្ដាល មាន៥រូប លោក ចាន់ ចេង, លោកស្រី ឡាយ បូនី, លោកស្រី ពត ពៅ, លោក ឃីម ឡាគី និងលោក ឃិន យឿន។ រីឯ ភូមិភាគទី៤ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន មានចំនួន១០រូប រួមមានលោក សេង មារឌី, លោក មៀន ចឹង, លោក យឹម ភក្តី, លោក ស៊ីវ ស៊ីថា , លោក ខែម ស៊ីថា , លោក ម៉ិច សំណាង, លោកស្រី ស្វាយ សារឿន, លោក សុខ សល់, លោក ថោង ឫទ្ធី និងលោក មឿន ហេង។
 
ដោយឡែកភូមិភាគ៥ ខេត្តតាកែវ កំពត និងកែម មានបេក្ខជន៧រូប ដូចជាលោក ហុង សុខហួរ, លោក ថាច់ សំណាង, លោក ប៉ែន គឹម, លោក ជឹម ប៊ុន, លោកស្រី ហេង សំ, លោកស្រី ទឹម សុផល និងលោក ឆឹង មាស។
 
នៅភូមិភាគទី៦ ខេត្តស្វាយរៀង និងព្រៃវែង មាន៧រូប គឺលោក គង់ មុនីកា, លោក មាស ខេង, លោក មឿន រី, លោក ផន ផល្លី , លោក ទិត្យ ប៉ូលីន, លោក កែវ បុត្រខេមរា និងលោកស្រី គង់ សុភី។ ងាកទៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ មាន៩រូប លោក គឹមសួរ ភីរិទ្ធ, លោក យូ ស៊ាងហេង , លោក ម៉ិញ សុភក្តិ, លោក សាយ គ្រី, លោក អ៊ុំ សាវុធ, លោក ងួន ហុក, លោក ហឿង សំងំ, លោក ខាន់ ពេជ្រ និងលោក ឈៀង ធី។  
 
ភូមិភាគទី៨  ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មានបេក្ខជន៦រូប រួមមានលោក សុន ឆ័យ, លោក ឈុន ប៊ុនឃាន, លោក ហឹម សានិត, លោក អ៊ា លាងហួត, លោក ពេជ្រជិន កុសល និងលោក ហែម ស្រូយ។
 
ងាកទៅគណបក្សកម្លាំងជាតិវិញ ក៏បានដាក់បេក្ខជនឈ្មោះបោះឆ្នោតព្រឹទ្ធសភា សរុបទាំងអស់ ១១៦នាក់ ក្នុងបេក្ខជនបម្រុង៥៨នាក់ដូចគ្នា។ សម្រាប់បេក្ខជនភូមិភាគទី១ រាជធានីភ្នំពេញ មាន៦រូប រួមមានលោក ហ៊ុយ ធី, លោក ឈួ ផេង , លោក ម៉ី រស្មី, លោក ម៉េង ហ៊ាង, លោកស្រី អាត់ ចំរើន និងលោក សាក់ ប៊ុនថា។
 
ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨រូបលោក ថាន សុរិទ្ធិ, លោក យុន ពុទ្ធា, លោក សុត ពុទ្ធិគុន, លោក ខេង ផុន, លោក កែវ ញ៉ក់, លោក គង ធា, លោក ក្រូច ពៅ និងលោក រស់ ស៊ីណូ។ ចំណែកភូមិភាគទី៣ ខេត្តកណ្ដាល មាន៥រូប លោក លី សំអុល, លោក លី សុវណ្ណារ៉ា, លោក ពៅ ផល្លី, លោកស្រី មឿន ផល្លា និងលោក ពេជ្រ សុភាព។
 
ភូមិភាគទី៤ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន មានចំនួន១០រូប រួមមានលោក សុខ គឹមសេង, លោក មុត មល្លា, លោក សាន់ សៀកគីន, លោក ម៉ម ខេមរិន្ទ្រ, លោក យុង សម្បត្តិ, លោក តន់ ប៊ុនតឿន, លោក លីវ រីណូ, លោក យ៉េន សាវឿន , លោក ជុំ សុរ៉ាន់ និង កែ ស៊ីម៉ូន។
 
សម្រាប់ភូមិភាគ៥ ខេត្តតាកែវ កំពត និងកែម មានបេក្ខជន៧រូប មានលោក ជិន ប៊ុណ្ណារ័ត្ន, លោក ហុង វីរ៉ាវុទ្ធ, លោក កែវ បញ្ញា, លោក កែវ ហ៊ាង, លោក សុខ រតនៈ, លោក ខ្វាន់ ឃន និងលោក អាំ មួន។ ចំណែកភូមិភាគទី៦ ខេត្តស្វាយរៀង និងព្រៃវែង មាន៧រូប មានលោក យឹម ឃុនឃឿន , លោក សម វិបុល, លោក ឃួន ពាត, លោក ថាវ ថាត, លោក សាំ ភឿន, លោក រ៉ឹម អឿន និងលោក ណយ សៅ។
 
ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ មាន៩រូប លោក អ៊ុំ វីរៈរដ្ឋ, លោកស្រី ឡោ វុទ្ធី, លោក ញ៉ែម ធន, លោក ពិន ស៊ីលីម, លោក ខួន ចាន់ថន, លោក សោម ប៉ែន, លោកស្រី ពាំង ថា, លោក គុំ សារ៉ែម និងលោក យ៉ែម ដា។
 
ភូមិភាគទី៨  ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មានបេក្ខជន៦រូប មានលោក ស៊ុន ចន្ទី , លោក ពៅ និក, លោក សុខ ណារៀន, លោកស្រី គឹម ផល្លា, លោក អ៊ឹង សុជាតិ និង លោក ណាំ ភាព។
 
មកដល់ពេលនេះ មានគណបក្សនយោបាយ៣ហើយ ដែលគ.ជ.ប ទទួលស្គាល់ជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្នុងនោះ មានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច នៅខ្វះឯកសារ និងលក្ខខណ្ឌមួយចំនួន ដែលត្រូវបំពេញបន្ថែម។
 

Tag:
 នយោបាយ
  បោះឆ្នោត
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com