កីឡាជាតិ
ជាតិ
អន្តរជាតិ
Dave Leduc ថាខ្លួនតឱ្យកីឡាករ ព្រំ សំណាង អំឡុងការប្រកួតនៅក្នុងប្រទេសកម្ពុជា
× ការប្រកួតរវាងកីឡាករស្តេចប្រដាល់ឡេតវេមីយ៉ាន់ម៉ា Dave Leduc ជាមួយនឹងព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា បន្ទាប់ពីការប្រកួតបែប Mas-Fight ៩នាទីយកឈ្នះចាញ់ក្រោយការផ្តួលគូប្រកួតឱ្យសន្លប់ ប៉ុន្តែគ្មានកីឡាករណាម្នាក់សន្លប់ឡើយក្នុងការប្រកួតនោះ។ ជាក់ស្តែង ស្តេចប្រដាល់ភូមា Leduc ហាក់មានប្រៀបនៅក្នុងការប្រកួតទៅលើកីឡាករព្រំសំណាង។
រយៈពេលជាងមួយខែរួចមក Dave Leduc បន្តបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួនជុំវិញការប្រកួតទល់នឹងព្រំ សំណាង ហើយការបង្ហោះសារមួយនៅថ្ងៃទី១១ ខែធ្នូ កីឡាករសញ្ជាតិមីយ៉ាន់ម៉ា បានបង្ហើបថាខ្លួនបានផ្តល់ឱកាសដល់ព្រំ សំណាង ដោយមិនព្រមវាយផ្តួលឱ្យសន្លប់ឡើយ។
Dave Leduc បានបង្ហោះសារនៅបណ្តាញសង្គមហ្វេសបុករបស់ខ្លួនដូច្នេះ ៖ «អ្នករាល់គ្នាដឹងហើយថាខ្ញុំផ្តល់ឱកាសដល់សំណាងហើយមិនបានធ្វើឱ្យគាត់សន្លប់ទេ ព្រោះការប្រកួតរបស់យើងជាការប្រកួតមិត្តភាពការទូតរវាងមីយ៉ាន់ម៉ា-កម្ពុជា។ ខ្ញុំបន្ថយល្បឿនបន្ទាប់ពីការដួលលើកទីមួយ នៅពេលខ្ញុំដឹងថាខ្ញុំខ្លាំងពេក។ ខ្ញុំចង់ឲ្យយើងទាំងពីរនាក់បញ្ចប់ការប្រកួតដោយឈរជើងជាប់នៅលើសង្វៀនទាំងអស់គ្នា ហើយអាចលើកទង់ជាតិមីយ៉ាន់ម៉ា និងកម្ពុជាឲ្យផុតពីអាកាស! ខ្ញុំមិនអាចលើកទង់ជាតិបានទេ ប្រសិនបើគូប្រកួតខ្ញុំដេកលើសង្វៀន។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបាននាំយកការចាប់អារម្មណ៍ពីអន្តរជាតិជុំវិញពិភពលោកមកលើកម្ពុជា «គុនខ្មែរ» និងមីយ៉ាន់ម៉ា «ឡេតវេ»។ ដោយសារតែឈ្មោះខ្ញុំ ពួកយើងបានបំបែកកំណត់ត្រាអ្នកទស្សនានៅកម្ពុជា។ ការប្រកួតរបស់ពួកយើងមានអ្នកមើលផ្ទាល់ជាង ១៨លាននាក់! ព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។»។
ក្រៅពីនេះ Leduc លើកឡើង ក៏ដូចជាការឌឺដង ពីការលេចឮដំណឹងដែលថាកីឡាករ ព្រំ សំណាង ទទួលបានប្រាក់រង្វាន់ឧបត្ថម្ភច្រើនដល់ទៅ ៥មុឺនដុល្លារ ព្រមទាំងដីមួយកន្លែងដែលមានតម្លៃ ១មុឺនដុល្លារថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com