ជាតិ
ពន្យល់ពាក្យ
ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម
06, Feb 2024 , 7:29 am        
រូបភាព
«ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម» គឺជាពាក្យទំនឹមទំនៀម​បុរាណ ដែលមានន័យថា អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអម អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ)។ នេះ​បើតា​មការពន្យល់​ក្នុង​វចនានុក្រមខ្មែរ២០២២​របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ។

 
តាមពិត​ទៅ​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន​ ណាត ក៏បាន​លើក​យក​ពាក្យទំនឹមទំនៀម (ព.ទ.បុ.) នេះ មក​សរសេរផងដែរ ពេល​ពន្យល់មេពាក្យ «ប្រប»។ ជានិបាតសព្ទ «ប្រប» គឺ ទៀប, ជិត, ក្បែរ។ ប្របផ្លូវ, ប្របខ្លួន ។
 
ជាកិរិយាសព្ទ «ប្រប» មានន័យថា អែប, អែបអប, ផ្គាប់ផ្គុន ដោយអែបអបឲ្យតែត្រូវចិត្ត, មនុស្សនោះប៉ិនប្របណាស់។
 
មនុស្សប្របមានរបបតែខាងបញ្ជោរលើកជើង។ ប្រាជ្ញពុំស្មើប្រប ទន់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម មានអត្ថន័យថា អ្នកប្រាជ្ញមិនចេះប្រប គឺមិនមានការប្រាស្រ័យនឹងអ្នកធំ ទោះស្លូតសុភាពយ៉ាងណាក្ដី ក៏ពុំស្មើនឹងអ្នកខ្លៅដែលគេជាមនុស្សជិតដិតនឹងអ្នកធំឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com