ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ​ ស្ថាបនា សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការផ្តល់ជូនដំណោះស្រាយទូទាត់កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា
14, Dec 2023 , 4:09 pm        
រូបភាព
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចាប់ដៃគូសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយទូទាត់កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ដែលមានភាពបត់បែន និងងាយស្រួល។​ តាមរយៈកិច្ចសហការមួយនេះ ធនាគារ ស្ថាបនាផ្តល់ដំណោះស្រាយទូទាត់ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ជូនភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនបដិសណ្ឋារកិច្ចនានា ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។
 
កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវដំណើរការទូទាត់បែបឌីជីថលដែលអាចជួយជំរុញការលក់ បង្កើនសុវត្ថិភាព និងបង្កើនជម្រើសទូទាត់ងាយស្រួល ដើម្បីជួយដល់កំណើនទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំប្រកបដោយនិរន្តរភាព។ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ គឺជាដំណោះស្រាយទូទាត់ដ៏មានប្រសិទ្ធភាព និងសន្សំសំចៃ  ដែលអនុញ្ញាតឱ្យអាជីវកម្មគ្រប់ទំហំ ជាពិសេសអាជីវកម្មខ្នាតតូច ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ភ្នាក់ងារ អ្នកបើកបរ ផ្ទះសំណាក់ និងអ្នកលក់តាមចិញ្ចើមផ្លូវអាចទទួល និងទូទាត់តាមអនឡាញ និងហាងប្រកបដោយសុវត្ថិភាព និងរហ័សតាមរយៈម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា បាគង KHQR WeChat Pay Alipay និងប័ណ្ណឥណពន្ធ ឬឥណទាន។​
 
ការងើបឡើងវិញនៃវិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ១៩។ វិស័យទេសចេរណ៍បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ 4.6% ។ ជាមួយនឹងភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍​ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរ ដែលធ្វើឱ្យចំនួនភ្ញៀវទេចរណ៍អន្តរជាតិបានកើនឡើងដល់ប្រមាណ ២.៣ លាននាក់ក្នុងឆ្នាំ ២០២២។ ដូច្នេះការពង្រីកលទ្ធភាពចូលទៅកាន់វិស័យទេសចរណ៍ និងការណែនាំកម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ដែលជាដំណោះស្រាយទូទាត់ ដល់ម្ចាស់អាជីវកម្មដូចជា៖ ភ្នាក់ងារទេសចរណ៍ ហាងអាហារ កន្លែងស្នាក់នៅ និងអ្នកផ្តល់សេវាកម្មតូចៗផ្សេងទៀត ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មទាំងអស់ចូលរួមក្នុងប្រព័ន្ធទូទាត់ប្រាក់តាមឌីជីថលដូចជាការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលជាគន្លឹះក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ 
 


លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “គោលបំណងចម្បងរបស់យើងក្នុងការផ្តល់នូវកម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ដើម្បីលើកកម្ពស់ការទូទាត់តាមបែបឌីជីថល ដែលមានភាពងាយស្រួល និងរហ័ស។ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទូទាត់តាមបែបឌីជីថលដោយមិនចាំបាច់មានសាច់ប្រាក់ និងជំរុញភាពរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ និងជួយដល់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីសេចកិច្ចបែបឌីជីថល។ ការដាក់ឱ្យដំណើរការ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ នឹងជួយគាំទ្រដល់សមាជិករបស់សមាគមទេសចរណ៍កម្ពុជា (CATA) ប្រមាណជាង ៤០០ក្រុមហ៊ុន និងម្ចាស់អាជីវកម្មគ្រប់ទំហំទាំងអស់ឱ្យពួកគាត់អាចបន្ត និងពង្រីកអាជីវកម្ម ដើម្បីទទួលយកនូវការធ្វើប្រតិបត្តិការតាមបែបឌីជីថលព្រមទាំងជួយដល់ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាព”។
 
លោកបានបន្ថែមថា៖ “យោងតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចដែលទូលំទូលាយ រឹងមាំ និងនិរន្តរភាពជាមួយនឹងការផ្តោតសំខាន់លើការអភិវឌ្ឍប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា​ ខ្ញុំជឿជាក់យ៉ាងមុតមាំថាជាមួយនឹងទំនាក់ទំនង និងកិច្ចសហការដ៏រឹងមាំរវាង ធនាគារ ស្ថាបនា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)  នឹងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើន មានការប្រកួតប្រជែងទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ។”
 


លោកស្រី ឆាយ ស៊ីវលីន​ ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានមានប្រសាសន៍ថា៖ “វិស័យទេសចរណ៍ គឺជាផ្នែកមួយដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដូច្នេះអ្នកផ្តល់សេវាកម្មដល់អ្នកដំណើរ ត្រូវការជាចាំបាច់នូវដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិតសម្រាប់សម្រួលដល់ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ភាពជាដៃគូជាមួយ ធនាគារ ស្ថាបនា គូសបញ្ជាក់ឱ្យយើងពីភាពច្នៃប្រឌិតបែបឌីជីផលថ្មីនៅក្នុងវិស័យទេសចរណ៍។” 
 
អំពី ធនាគារ ស្ថាបនា 
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤,៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៦០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
 
ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន ២ “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

 


© រក្សាសិទ្ធិដោយ thmeythmey.com